នៅឆ្ងាយពីដីគោក ជីវភាពរបស់យុទ្ធជនកងទ័ពនិងប្រជាជននៅលើកោះ Truong Sa នៅតែជួបការលំបាកជាច្រើន ប៉ុន្តែជារៀងរាល់ឆ្នាំ នៅពេលបុណ្យតេតខិតមកជិត និងនិទាឃរដូវមកដល់ម្តងៗ ដោយទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ កងទ័ព និងប្រជាជនទូទាំងប្រទេស ទំនិញនិងអំណោយបុណ្យតេតរាប់រយតោន ត្រូវបាននាវាទ័ពជើងទឹកនាំយកមកជូនដល់យុទ្ធជននិងប្រជាជននៅស្រុកកោះ។
ក្រុមការងារ និងបញ្ជាការដ្ឋាននៅកោះ Truong Sa ជូនអំណោយដល់គ្រួសារលើកោះ។ រូបថត៖ qdnd.vn
ដូច្នេះហើយ បុណ្យតេតរបស់យុទ្ធជននិងប្រជាជននៅលើកោះដាច់ស្រយាលនៅតែពោពេញទៅដោយរសជាតិនៃស្រុកកំណើត។ នាប៉ុន្មានថ្ងៃនេះ ទន្ទឹមនឹងភារកិច្ចត្រៀមប្រយុទ្ធ យុទ្ធជណនិងប្រជាជន Truong Sa មានភាពអ៊ូអរដើម្បីស្វាគមន៍និទាឃរដូវ។
ជារៀងរាល់ឆ្នាំ ការងារថែទាំបុណ្យតេតតែងតែទទួលបានការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់នៅលើកោះ។ ថ្វីត្បិតតែនៅឆ្ងាយពីដីគោកក៏ដោយ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃនេះ នៅស្រុកកោះ Truong Sa ពោពេញទៅដោយរសជាតិនៃបុណ្យតេតប្រពៃណី ជាមួយសាច់ជ្រូក ខ្ទឹមក្រហម នំអន្សោមជ្រុងពណ៌ខៀវ អាហារស្រស់ៗ និងគ្រឿងទេសសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃ។
"រីករាយអំណរនិទាឃរដូវដោយមិនបំភ្លេចភារកិច្ច" គឺជាបទបញ្ជាដែលដាក់ជាប់ក្នុងបេះដូងយុវជនម្នាក់ៗនៅ Truong Sa។ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ យុទ្ធជន Truong Sa នៅតែកាន់កាំភ្លើងយ៉ាងរឹងមាំដើម្បីឲ្យដីគោកនឹងនរចិត្ត រីករាយអំណរបុណ្យតេត និងនិទាឃរដូវដោយសុខសន្តិភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម