• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

មហោស្រពនំបុ័ងវៀតណាមប្រារព្ធឡើងនៅទីក្រុងហូជីមិញជាលើកដំបូង

មហោស្រពនំបុ័ងវៀតណាមបានបើកកាលពីយប់ថ្ងៃទី ៣០ មីនា នៅទីក្រុងហូជីមិញ។ ដោយមានប្រធានបទ “តម្លៃម្ហូបអាហារជាតិ” មហោស្រពនេះបានប្រមូលផ្តុំនូវស្តង់ចំនួន ១៥០ នៃភោជនីយដ្ឋាន ហាងនំប៉័ង អ្នកផ្គត់ផ្គង់ក្នុងនិងក្រៅប្រទេស។

ក្នុងក្របខ័ណ្ឌនៃមហោស្រពនេះ ចាប់ពីថ្ងៃបើក ដល់ថ្ងៃទី ២ ខែមេសា សកម្មភាពជាច្រើននឹងប្រព្រឹត្តទៅដូចជា៖ សិក្ខាសាលាប្រធានបទ “ដំណើរឆ្ពោះទៅអភិវឌ្ឍន៍នំប៉័ងវៀតណាម”; បង្ហាញបទពិសោធន៍ធ្វើនំប៉័ង;   ការបង្ហាញនំប៉័ងដែលផលិតពីបន្លែ និងផ្លែឈើវៀតណាម។ ពិធីបុណ្យនេះត្រូវបាន រំពឹងថានឹងទាក់ទាញអ្នកទស្សនាជាង ៥០.០០០ នាក់។ លោកស្រី Bui Thi Ngoc Hieu អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានឲ្យដឹងថា៖ “ត្រឹមតែថ្ងៃដំបូងប៉ុណ្ណោះ ចំនួនអ្នកចូលទស្សនាមហោស្រពនេះមានច្រើនណាស់។ គណកម្មាធិការរៀបចំមានការរីករាយយ៉ាងខ្លាំងចំពោះការរីកសុះសាយនៃពិធីបុណ្យនំប៉័ងលើកដំបូងនេះ។ ហើយនេះជាព្រឹត្តិការណ៍លើកតម្កើងមុខម្ហូបវៀតណាមដោយមានសកម្មភាពជាបន្តបន្ទាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរមកទីក្រុងហូជីមិញ ហើយព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ”។

រួមជាមួយពាក្យ “pho” “ao dai-អាវផាយ” “នំប៉័ង-banh mi” គឺជាពាក្យវៀតណាមដែលត្រូវបានកត់ត្រាក្នុងវចនានុក្រមអង់គ្លេស Oxford ឆ្នាំ ២០១១។ នំបុ័ងបានឈានចូលមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផ្សាភ្ជាប់ជាមួយប្រជាជនវៀតណាមទាំងអស់ ហើយត្រូវបានភ្ញៀវអន្តរជាតិទទួលស្វាគមន៍។ នំប៉័ងក្លាយជាមោទនភាពនៃមុខម្ហូបវៀតណាម ដែលជាមុខម្ហូបដែលអ្នកណាៗក្នុងពិភពលោកចង់ញ៉ាំក៏ត្រូវតែកុម្ម៉ង់ជាភាសាវៀតណាមដែរ។ មហោស្រពនេះមានគោលបំណងរួមចំណែកក្នុងការបង្កើត និងបញ្ជាក់តម្លៃ និងម៉ាកយីហោនំប៉័ងវៀតណាម ហើយទន្ទឹមនឹងនោះក៏លើកតម្កើងដល់សិប្បករ និងកម្មករដែលបានបង្កើតតម្លៃនៃនំប៉័ងនីមួយៗផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top