• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រៀមខ្លួនជាស្រេច ក្នុងការគាំទ្រប្រទេសថៃ និងកម្ពុជាអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់

នេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Maris Sangiampongsa កាលពីរសៀលថ្ងៃទី ២៩ កក្កដា នៅទីក្រុងបាងកក ប្រទេសថៃ។
ទិដ្ឋភាពទូទៅនៃជំនួប។ រូបថត៖ VOV

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី លោក Bui Thanh Son បានស្វាគមន៍ចំពោះប្រទេសថៃ និងកម្ពុជាដែលការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ; សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តភាពអត់ធ្មត់ មិនប្រើប្រាស់កម្លាំង និងដោះស្រាយឱ្យ​បានសមស្របនូវការខ្វែងគំនិតគ្នា ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC); បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការជួយប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងសហប្រតិបត្តិការក្នុងស្មារតីមិត្តភាពនិងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងពីរបានឯកភាពសម្របសម្រួលគ្នាក្នុងការអនុវត្តវិធីសាស្រ្តថ្មីៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រួមទាំងគំនិតផ្តួចផ្តើមតភ្ជាប់ទេសចរណ៍នៅក្នុងតំបន់អាស៊ានផងដែរ; បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនការចង់សម្ព័ន្ធរវាងមូលដ្ឋាននៃប្រទេសទាំងពីរ ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងលើកកំពស់តួនាទីរបស់សហគមន៍ថៃ - វៀតណាមនៅប្រទេសថៃ ក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ; ខិតខំនាំយកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២៥ពាន់លាន USD ក្នុងពេលឆាប់ៗនេះ តាមទិសតុល្យភាព និងនិរន្តរភាពជាង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កាលពីថ្ងៃទី ៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ជាមួយសមភាគីថៃ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា។

Top