• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម៖ “ពេលវេលាកាន់តែយូរ យើងឃើញកាន់តែច្បាស់ ពីភាពមហិមារនៃបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ និងកំណើតនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម”

“ពេលវេលាកាន់តែយូរ យើងមានលក្ខខណ្ឌដើម្បីសញ្ជឹងគិត និងយល់ដឹង កាន់តែច្បាស់ពីភាពមហិមារនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ និងកំណើតនៃសាធា រណរដ្ឋប្រជាធិបតេយ្យវៀតណាម”។

លោកអគ្គលេខាបក្ស តូ ឡឹម សំណេះសំណាលជាមួយកម្មាភិបាលបដិវត្តន៍ជើងចាស់ វីរអ្នកម្តាយវៀតណាម។ (រូបថត៖ VNA)
នេះគឺជាការសង្កត់ធ្ងន់របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មាភិបាល បដិវត្តន៍ជើងចាស់ វីរអ្នកម្តាយវៀតណាម ឧត្តមសេនីយ និងវីរៈជននៃកងកម្លាំងប្រដាប់ អាវុធប្រជាជន ក្នុងជួរកងទ័ពប្រជាជនវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣១ ខែកក្កដា នៅទីក្រុងហាណូយ។
សំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយគណៈប្រតិភូក្នុងជំនួបនេះ លោកអគ្គ លេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ការលះបង់របស់ជនមានគុណូបការៈទាំងអស់ និង គណៈប្រតិភូដែលមានវត្តមាននៅថ្ងៃនេះ ពិតជាមានអត្ថន័យដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសជាតិ។ លោកអគ្គលេខាបក្ស បានចែករំលែកថា៖
“ពេលវេលាកាន់តែយូរ យើងមានលក្ខខណ្ឌដើម្បីសញ្ជឹងគិត និងយល់ដឹង កាន់តែច្បាស់អំពីភាពមហិមារនៃបដិវត្តន៍ខែសីហា ឆ្នាំ ១៩៤៥ និងកំណើតនៃសាធា រណរដ្ឋប្រជាធិបតេយ្យវៀតណាម នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ ហើយយើងកាន់តែ មានមោទនភាព និងជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងលោកប្រធាន ហូជីមិញ ភាពអង់អាចក្លាហានមោះមុត ការលះបង់ដ៏ធំធេងរបស់ប្រជាជាតិទាំងមូល ដើម្បីគោលដៅឯករាជ្យជាតិ សន្តិភាព និងការបង្រួបបង្រួមប្រទេសជាតិ”។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ថ្លែងនៅជំនួបនេះ។ (រូបថត៖ VNA)
ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស តូ ឡឹម បានកោតសរសើរចំពោះការ ផ្ដល់មតិយោបល់ប្រកបដោយភាពខ្លៀវក្លារបស់ប្រតិភូ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ព្រមទាំងអះអាងថា បក្ស រដ្ឋ ជានិច្ចកាល យកចិត្តទុកដាក់ ដល់ការពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល ដើម្បីបង្កើតជាកម្លាំង ផ្ទៃក្នុងដ៏ធំធេង នាំប្រទេសវៀតណាមអភិវឌ្ឍន៍កាន់តែខ្លាំងក្លានិងប្រកបដោយ វិបុលភាព៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top