នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim។ (រូបថត៖ VNA)
ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim ផ្ទាល់ក៏ដូច ជាប្រទេសម៉ាឡេស៊ីក្នុងតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការជំរុញការដោះស្រាយភាពតានតឹងព្រំដែនរវាងកម្ពុជា និងថៃ; ជាពិសេសការ រៀបចំជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ នៅថ្ងៃទី២៨ ខែកក្កដា ហើយសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ ដែលជាជំហានវិជ្ជមានដំបូងដើម្បីជួយ គ្រប់គ្រងការកើនឡើងនៃជម្លោះរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រ និងត្រៀមខ្លួនជាស្រេចចូលរួម ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននិយាយរួម និងសម្របសម្រួលជាមួយម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន និយាយដោយឡែក ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងរក្សាសាមគ្គីភាពក្នុងប្លុក ព្រមទាំងត្រៀមខ្លួនបញ្ជូនតំណាងទៅចូលរួមក្នុងយន្តការ ដឹកនាំដោយអាស៊ាន ដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ តាមសំណើរបស់ប្រធានម៉ាឡេស៊ី និងយកចិត្តទុកដាក់ដល់ការជួយឧបត្ថម្ភមនុស្សធម៌ សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ថ្លែងក្នុងជំនួបសន្ទនាតាមទូរស័ព្ទ។ (រូបថត៖ VNA) |
អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តផ្លាស់ប្តូរ បង្កើនការជឿទុកចិត្ត និងសម្របសម្រួលវិធានការដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវ ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដោយផ្តោតលើការជំរុញកិច្ចសហប្រតិ បត្តិការលើវិស័យនវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពល និងការបញ្ជូន អគ្គីសនីរវាងវៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីបង្កើតបណ្តាញអគ្គីសនីអាស៊ាន; ចុះហត្ថលេខាក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអង្ករ ដើម្បីវៀតណាមជួយម៉ាឡេស៊ី ក្នុងការធានាសន្តិសុខស្បៀងអាហារ៕