• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បញ្ចប់ដំណើរទស្សនកិច្ចការងារនៅបរទេស

ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី៦ នៅស្វីស ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានផ្ញើសារ “ជំរុញកិច្ចសហប្រតិ បត្តិការ សាមគ្គីភាពសភា និងពហុភាគីនិយម ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំង អស់លើពិភពលោក” នៅសម័យប្រជុំពេញអង្គ។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងប្រធានរដ្ឋសភាសេណេហ្គាល់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ រូបថត៖ Le Tuyet/VOV
នាព្រឹកថ្ងៃទី ៣១ ខែកក្កដា យន្តហោះដឹកប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អា កាសយានដ្ឋាន Noi Bai (ហាណូយ) បញ្ចប់ដំណើរទស្សនកិច្ចការងារទៅចូលរួម សន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី ៦ នៅប្រទេសស្វីស; បំពេញសកម្មភាព ទ្វេភាគីនៅស្វីស; បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ារ៉ុក និងសេណេហ្គាល់ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកក្កដា។
ប្រធានរដ្ឋសភាវៀតណាម និងប្រធានសភាជាន់ទាបម៉ារ៉ុក ផ្លាស់ប្តូរកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ រូបថត៖ Le Tuyet/VOV
ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសេណេហ្គាល់ និងម៉ារ៉ុក ប្រធានរដ្ឋ សភាវៀតណាមបានជួបពិភាក្សាការងារ និងជួបសន្ទនាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ប្រទេសនីមួយៗ; ចូលរួមកិច្ចសន្ទនាគោលនយោបាយស្ដីពីការជំរុញកិច្ចសហប្រតិបត្តិ ការវៀតណាម-សេណេហ្គាល់; កិច្ចសន្ទនាគោលនយោបាយស្ដីពីការជំរុញកិច្ចសហ ប្រតិបត្តិការវៀតណាម-ម៉ារ៉ុក។ កិច្ចព្រមព្រៀងចំនួន ៨ ត្រូវបានចុះហត្ថលេខានៅ ប្រទេសទាំងពីរ។ នៅប្រទេសស្វីស លោកប្រធានរដ្ឋសភាបានចូលរួមកិច្ចសន្ទនាស្ដីពី “ការកសាង និងប្រតិបត្តិការមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ - អនុសាសន៍សម្រាប់ វៀតណាម”។
ក្នុងក្របខ័ណ្ឌចូលរួមសន្និសីទប្រធានរដ្ឋសភាពិភពលោកលើកទី ៦ នៅស្វីស ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានផ្ញើសារ “ជំរុញកិច្ចសហប្រតិ បត្តិការ សាមគ្គីភាពសភា និងពហុភាគីនិយម ដើម្បីផលប្រយោជន៍របស់ប្រជាជនទាំង អស់លើពិភពលោក” នៅសម័យប្រជុំពេញអង្គ។ លោកប្រធានរដ្ឋសភាក៏បានជួប ប្រាស្រ័យទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភា/សភានៃប្រទេសផ្សេងៗផង ដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top