នេះជាសំណើរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ក្នុងជំនួប ធ្វើការជាមួយអនុគណៈកម្មការទទួលបន្ទុកឯកសារ តំណាងអចិន្ត្រៃយ៍មកពីអនុគណៈ កម្មការនៃមហាសន្និបាតបក្សលើកទី១៤ និងគណៈកម្មាធិការដឹកនាំការបូកសរុប ៤០ ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី ដើម្បីត្រៀមរៀបចំឯកសារសម្រាប់មហាសន្និបាតបក្សលើក ទី១៤ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ៣០ កក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស (ទីក្រុង ហាណូយ)។ អញ្ជើញចូលរួមមាននាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ផងដែរ។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សេចក្តីព្រាងរបាយការណ៍របស់បណ្ដាអនុគណៈកម្មការ គឺជាឯកសារដ៏សំខាន់បំផុត ដើម្បីឱ្យគ្រប់ កម្រិត និងគ្រប់ផ្នែក ចូលរួមកសាង បំពេញបន្ថែម និងសុក្រិត។ បើតាមលោកអគ្គ លេខាបក្ស នៅតែមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីឲ្យឯកសាររបស់បក្សពិតជា “ភ្លើងគប់បំភ្លឺផ្លូវ” និងពិតជាសៀវភៅណែនាំសម្រាប់សកម្មភាពក្នុងប្រព័ន្ធនយោបាយ ទាំងមូល។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើថា៖
“ទន្ទឹមនឹងការផ្ញើរទៅកាន់មហាសន្និបាតគ្រប់ជាន់ថ្នាក់ដើម្បីចូលរួមផ្ដល់មតិយោបល់ ខ្ញុំស្នើឱ្យគណៈអចិន្ត្រៃយ៍នៃអនុគណៈកម្មការ និងគណៈកម្មាធិការដឹកនាំ បន្តម្ចាស់ការស្រាវជ្រាវ ពិនិត្យ ធ្វើបច្ចុប្បន្នភាព បំពេញបន្ថែម និងសុក្រិតសេចក្តីព្រាង ឯកសារទាំងនេះ។ នេះជាដំណើរការដែលបក្ខភាគនិងប្រជាជនចូលរួមផ្ដល់មតិ យោបល់ ហើយយើងត្រូវម្ចាស់ការផ្ទៀងស្តាប់និងក្រេបយក។ យើងធ្វើដំណើរការនេះ ជាប្រចាំ និងបន្តបន្ទាប់ រហូតដល់ឯកសារមហាសន្និបាតត្រូវបានអនុម័ត”។
លោកអគ្គលេខាបក្សបានស្នើឱ្យអនុគណៈកម្មការសេដ្ឋកិច្ចសង្គម ដឹកនាំគណៈ កម្មាធិការបក្សនៃក្រសួងហិរញ្ញវត្ថុ ពិនិត្យឡើងវិញនូវសេចក្តីព្រាងកម្មវិធីសកម្មភាព ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៤ ដោយគិតគូពីសមត្ថភាព កៀងគរធនធាន បំពេញប្រភពទុន លក្ខខណ្ឌក្នុងការរៀបចំ អនុវត្តគម្រោង និងសំណង់ សំខាន់ៗរបស់ប្រទេសជាតិ កំណត់ឱ្យបានច្បាស់លាស់នូវកិច្ចការអាទិភាពនានាដើម្បី នាំមកនូវប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ចសង្គមនិងការអភិវឌ្ឍដោយស្ថិរភាពសម្រាប់ប្រទេសជាតិនាពេលខាងមុខ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម