• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ស្នើឱ្យកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់

ក្នុងជំនួបជាមួយលោក Park Chang Dal បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម (២៨-៣០ កក្កដា) នារសៀលថ្ងៃទី ២៩ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានស្នើឲ្យភាគីទាំងពីរបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច បង្កើនការផ្លាស់ប្តូរប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបលោក Park Chang Dal បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបថត៖ VOV

នាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឲ្យភាគីទាំងពីរសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ក៏ដូចជាស្នើរឱ្យ​ កូរ៉េខាងត្បូង ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ក្នុងវិស័យ semiconductors បញ្ញាសិប្បនិមិត្ត; កុំព្យូទ័រលើពពក និងបទពិសោធន៍អភិបាលកិច្ច។

រីឯខ្លួនវិញ បេសកជនពិសេសលោក Park Chang Dal សង្ឃឹមថានឹងសម្របសម្រួលជាមួយវៀតណាម ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។ ទន្ទឹមនឹងនោះ លោកសង្ឃឹមថា វៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនិងប្រជាជនរ៉េខាងត្បូង ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅវៀតណាម។

នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានទទួលជួបលោក Kim Hyoung-nyon អនុប្រធានសារជីវកម្ម Dunamu (កូរ៉េខាងត្បូង) និងលោក Lee Eunhung អនុប្រធាន Hana Group (កូរ៉េខាងត្បូង)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

កម្ពុជា និង​ថៃ គ្រោងនឹង​​ជួប​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា កាលពីថ្ងៃទី ៣០ កក្កដា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា ជាមួយសមភាគីថៃ នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនចម្រុះរវាងប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែសីហា។

Top