• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរី

នាយករដ្ឋមន្រ្តីវៀតណាមលោក ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ។

នាយករដ្ឋមន្រ្តីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Rajpal Singh។ រូបថត៖ VNA

នារសៀលថ្ងៃទី ១២ ខែសីហា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Rajpal Singh ដែលចូលជួបសម្តែងការគួរសម នាយករដ្ឋមន្រ្តីវៀតណាមលោក ឡេ មិញហ៊ឹង បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការ; ជំរុញការដំឡើងកម្រិតប្រព័ន្ធសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) តភ្ជាប់ VNeID និង SingPass (សម្របសម្រួលដើម្បីតភ្ជាប់ប្រព័ន្ធកំណត់អត្តសញ្ញាណអេឡិចត្រូនិកជាតិទាំងពីរ) និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលស្អាត រដ្ឋាភិបាលឌីជីថល ទីក្រុងឆ្លាតវៃ មជ្ឈមណ្ឌលទិន្នន័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។ ភាគីទាំងពីរក៏គួរតែបង្កើនការសម្របសម្រួលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាពិសេសនៅពេលដែលសិង្ហបុរីធ្វើជាប្រធានអាស៊ាន និងវៀតណាមធ្វើជាម្ចាស់ផ្ទះនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅឆ្នាំ ២០២៧។

នាយករដ្ឋមន្រ្តីវៀតណាមលោក ឡេ មិញហ៊ឹង ទទួលជួបឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម លោក Rajpal Singh។ រូបថត៖ VNA

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Rajpal Singh បានអះអាងថា សិង្ហបុរីឱ្យតម្លៃចំពោះទំនាក់ទំនង ជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចរួមដំណើរក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី; ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា ថាមពលស្អាត VSIP ជំនាន់ថ្មី សន្តិសុខស្បៀង ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សិង្ហបុរីក៏បានប្តេជ្ញាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងឆ្នាំ ២០២៧ និងលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕

តាម​ /vovworld.vn/km-KH

សហគមន៍ជនវៀតណាមនៅនូវែលសេឡង់គឺជាកត្តាសំខាន់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ

សហគមន៍ជនវៀតណាមនៅនូវែលសេឡង់គឺជាកត្តាសំខាន់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់នូវែលសេឡង់ នារសៀលថ្ងៃទី១២ ខែសីហា (តាមម៉ោងក្នុងតំបន់) នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅនូវែលសេឡង់។

Top