• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី និងចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ

ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋាន ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា។
ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋាន ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា។

នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីសិង្ហបុរី បានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី ហើយចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការនៅប្រ៊ុយណេ តបតាមសេចក្ដីអញ្ជើញរបស់ព្រះមហាក្សត្រ ដារូសាឡឹម ព្រះបាទ Sultan Haji Hassanal Bolkiah

នៅប្រ៊ុយណេ អញ្ជើញទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និងលោកជំទាវ នៅជើងយន្តហោះនៅខាងប្រ៊ុយណេមានវត្តមាន ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍លោក Dato Juanda ឯកអគ្គរដ្ឋទូតប្រ៊ុយណេប្រចាំនៅវៀតណាមលោក Datin Malai Halimah Malai Yussof។ ពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង លោកជំទាវ បានប្រព្រឹត្តិទៅនៅអាកាសយានដ្ឋាន ក្រោមព្រះរាជអធិបតីភាពរបស់ ព្រះរាជទាយាទប្រ៊ុយណេ ព្រះបាទ Al - Muhtadee Billah និងភរិយា។ ក្រោយពិធីទទួលបដិសណ្ឋារកិច្ច លោកនាយករដ្ឋមន្ត្រីបានអញ្ជើញទៅសួរសុខទុក្ខ និងសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូត និងសហគមន៍ជនវៀតណាមនៅប្រ៊ុយណេ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាមនឹងដំណើរការនៅចុងឆ្នាំនេះ

នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ផាម មិញ ជីញ បានធ្វើជាអធិបតីក្នុងសន្និសីទមួយដើម្បីពិគ្រោះយោបល់លើក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top