• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបជាមួយអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ឡាវ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ នារសៀលថ្ងៃទី១០ ខែមករា នៅរដ្ឋធានីវៀងច័ន្ទ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបសំណេះសំណាលជាមួយលោក Bounnhang Vorachit អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ និងលោក Thongsing Thammavong អតីតនាយករដ្ឋមន្ត្រីឡាវ។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបជាមួយលោក Bounnhang Volachit អតីតអគ្គលេខាបក្ស អតីតប្រធានឡាវ (រូបថត៖ VNA)

ក្នុងជំនួបទាំងនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អតីតថ្នាក់ដឹកនាំឡាវចំពោះទំនាក់ទំនងពិសេសវៀតណាម - ឡាវ ហើយសង្ឃឹមថា ជាមួយនឹងកិត្យានុភាពនិងបទពិសោធន៍ដ៏ទូលំទូលាយ  រួមជាមួយបទពិសោធន៍របស់ខ្លួន អតីតថ្នាក់ដឹកនាំឡាវនឹងបន្តគាំទ្រនិង រួមចំណែកគំនិតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបជាមួយអតីតនាយករដ្ឋមន្ត្រីឡាវ លោក Thongsing Thammavong (រូបថត៖ VNA)

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចប្រជុំលើកទី៤៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ ថ្នាក់ដឹកនាំបានឯកភាពបន្តយកចិត្តទុកដាក់អប់រំ និងផ្សព្វផ្សាយដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រពៃណីមិត្តភាពដ៏ឧត្តុង្គឧត្តម សាមគ្គីភាពពិសេស និងទំនាក់ទំនងដ៏ស្មោះត្រង់រវាងវៀតណាម និងឡាវ បន្តប្រគៀរស្មារគ្នាជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ដើម្បីទទួលបានជ័យជំនះកាន់តែធំធេងថែមទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top