អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្ញើលិខិតអបអរសាទរនិងកន្ត្រកផ្កាជូនចំពោះព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា និងកន្ត្រកផ្កាជូនប្រធានគណបក្សប្រជាជនកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង បានផ្ញើលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ។ ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បានផ្ញើលិខិតអបអរសាទរជូនចំពោះប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុន សែន និងប្រធានរដ្ឋសភាកម្ពុជាលោកស្រី ឃួន សុដារី។ សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក ជិន គឹមទូ បានផ្ញើកន្ត្រកផ្កាជូនចំពោះលោក សាយ ឈុំ អនុប្រធាន និងជាប្រធានគណៈប្រចាំការនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
នៅក្នុងលិខិតអបអរសាទរ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលកម្ពុជាសម្រេចបានក្នុងរយៈពេល ៧៣ ឆ្នាំកន្លងមក; ដោយជឿជាក់ថា ក្រោមការគ្រងរាជ្យសម្បត្តិរបស់ព្រះបាទ នរោត្តម សីហមុនី ការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដោយមានគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកប្រធាន ហ៊ុន សែន ដើរតួនាទីស្នូល កម្ពុជានឹងបន្តសម្រេចបាននូវភាពជោគជ័យថ្មីៗ និងទូលំទូលាយជាច្រើនទៀត ដោយអនុវត្តប្រកបដោយជោគជ័យនូវកម្មវិធីនយោបាយរបស់បក្ស ក្នុងដំណាក់កាល ២០២៣-២០២៨ ; រៀបចំដោយជោគជ័យនូវការបោះឆ្នោតក្រុមប្រឹក្សាឃុំ និងសង្កាត់ឆ្នាំ ២០២៧ និងកសាងព្រះរាជាណាចក្រកម្ពុជាដ៏រីកចម្រើនកាន់តែខ្លាំងឡើង៕





