• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុន នៅរសៀលថ្ងៃទី ៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថាប័នតំណាង និងសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុងជំនួប។ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Pham Quang Hieu បានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុនបច្ចុប្បន្នមានមនុស្សចំនួនជាង ៧ សែន នាក់ ដែលរស់នៅក្នុងខេត្ត និងទីក្រុងចំនួន ៤៧ នៃប្រទេសជប៉ុន។ សហគមន៍មានភាពតំណាងខ្ពស់ ដែលរួមបញ្ចូលគ្រប់វណ្ណៈសង្គម តំបន់ និងជំនាន់ជាច្រើន ហើយមានការរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជប៉ុនផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា វៀតណាមកំពុងខិតខំអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សំខាន់ៗ។ ដូច្នេះហើយ ត្រូវការអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ សហគ្រិន និងបញ្ញវន្តដែលមានសមត្ថភាព និងបទពិសោធន៍អន្តរជាតិ ព្រមទាំងត្រូវការចំណេះដឹង បច្ចេកវិទ្យា វិធីសាស្រ្តគ្រប់គ្រង និងបណ្តាញសកល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងលោកជំទាវ ង៉ូ ភឿងលី បានប្រគល់ជូនសៀវភៅភាសាវៀតណាម ដល់សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។ (រូបថត៖ TTXVN)

បក្ស រដ្ឋនឹងបន្តកែលម្អស្ថាប័ន យន្តការ និងគោលនយោបាយឱ្យមានលក្ខណៈស៊ីសង្វាក់គ្នា បើកចំហ និងទម្លុះទម្លាយ ដើម្បីជនជាតិវៀតណាមនៅក្រៅប្រទេសអាចចូលរួមយ៉ាងទូលំទូលាយក្នុងជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដោយដើរតួនាទីជាដៃគូ និងសហស្ថាបនិកក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងជឿជាក់ថា នាពេលខាងមុខ​សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុននឹងបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ធ្វើសមាហរណកម្មបានល្អ និងរួមកម្លាំងកាយចិត្តដើម្បីកសាងស្រុកកំណើត។

ក្នុងឱកាសនេះ លោកជំទាវ ង៉ូ ភឿងលី បានប្រគល់ជូនសៀវភៅភាសាវៀតណាម ដល់សហគមន៍ ជន​វៀតណាមនៅប្រទេសជប៉ុន៕

តាម vovworld.vn/km-KH

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់

យោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់​តាំងពី​ដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះ​រួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។

Top