ព័ត៌មាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ឆ្លើយបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK (ជប៉ុន) 08/11/2026 មុនពេលអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ NHK (ជប៉ុន)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ឆ្លើយបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK (ជប៉ុន)។ (រូបថត៖ VNA)ដោយឆ្លើយសំណួរអំពីគោលដៅចម្បងនៃដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ជប៉ុន និងការរំពឹងទុកសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃទំនាក់ទំនងវៀតណាម-ជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតសន្ទុះថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក។ ចក្ខុវិស័យថ្មីនឹងផ្ដោតលើភាពជាដៃគូដែលរួមដំណើរគ្នា ស្ថាបនារួមគ្នា ស្វ័យភាពយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជីវភាពរស់នៅរបស់ប្រជាជន និងពលករ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ សង្ឃឹមថា សហគ្រាសជប៉ុននឹងពង្រីកការវិនិយោគ ស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនៅវៀតណាម និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃជាមួយសហគ្រាសវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មទំនើបៗ សឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត និងថាមពលស្អាត ត្រូវតែផ្សារភ្ជាប់ទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើនសមត្ថភាពបច្ចេកវិទ្យា និងអភិបាលកិច្ច។ក្នុងបរិបទដែលភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងនៅក្នុងបរិយាកាសអន្តរជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ធ្វើពហុភាគីនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេស; ធានាផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រទេសជាតិនិងប្រជាជាតិ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រការដែលវៀតណាមឆ្ពោះទៅរក គឺក្លាយជាប្រទេសមួយដែលមានសមត្ថភាពខ្លួនទីពឹងខ្លួនដ៏គ្រប់គ្រាន់ ជាមួយនឹងមិត្តភក្តិដែលអាចទុកចិត្តបានដូចជាប្រទេសជប៉ុន និងធ្វើការរួមចំណែកកាន់តែជាក់ស្តែង ដល់សហគមន៍អន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះកើតចេញពីបំណងប្រាថ្នាចង់ឲ្យប្រជាជននៃប្រទេសនីមួយៗ ទទួលបានសុភមង្គលកាន់តែច្រើនឡើងៗ ទទួលបានលក្ខខណ្ឌសម្រាប់អភិវឌ្ឍទេពកោសល្យ ហើយ មនុស្សជំនាន់ក្រោយៗអាចជឿជាក់យ៉ាងមុតមាំលើអនាគត៕ Báo ảnh Việt Nam/TTXVN Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម កិច្ចសហប្រតិបត្តិការ វៀតណាម-ជប៉ុន

មុនពេលអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ NHK (ជប៉ុន)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ឆ្លើយបទសម្ភាសន៍ជាមួយទូរទស្សន៍ NHK (ជប៉ុន)។ (រូបថត៖ VNA)ដោយឆ្លើយសំណួរអំពីគោលដៅចម្បងនៃដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ជប៉ុន និងការរំពឹងទុកសម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃទំនាក់ទំនងវៀតណាម-ជប៉ុន អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើតសន្ទុះថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុន ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក។ ចក្ខុវិស័យថ្មីនឹងផ្ដោតលើភាពជាដៃគូដែលរួមដំណើរគ្នា ស្ថាបនារួមគ្នា ស្វ័យភាពយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ផលប្រយោជន៍ទៅវិញទៅមក ដើម្បីជីវភាពរស់នៅរបស់ប្រជាជន និងពលករ។លោកអគ្គលេខាបក្ស ប្រធានរដ្ឋ សង្ឃឹមថា សហគ្រាសជប៉ុននឹងពង្រីកការវិនិយោគ ស្រាវជ្រាវ និងអភិវឌ្ឍផលិតផលនៅវៀតណាម និងចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃជាមួយសហគ្រាសវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មទំនើបៗ សឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត និងថាមពលស្អាត ត្រូវតែផ្សារភ្ជាប់ទៅនឹងការបណ្តុះបណ្តាលធនធានមនុស្ស ការបង្កើនសមត្ថភាពបច្ចេកវិទ្យា និងអភិបាលកិច្ច។ក្នុងបរិបទដែលភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងនៅក្នុងបរិយាកាសអន្តរជាតិ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានបញ្ជាក់ថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍; ធ្វើពហុភាគីនីយកម្ម និងពិពិធកម្មទំនាក់ទំនងការបរទេស; ធានាផលប្រយោជន៍ខ្ពស់បំផុតរបស់ប្រទេសជាតិនិងប្រជាជាតិ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រការដែលវៀតណាមឆ្ពោះទៅរក គឺក្លាយជាប្រទេសមួយដែលមានសមត្ថភាពខ្លួនទីពឹងខ្លួនដ៏គ្រប់គ្រាន់ ជាមួយនឹងមិត្តភក្តិដែលអាចទុកចិត្តបានដូចជាប្រទេសជប៉ុន និងធ្វើការរួមចំណែកកាន់តែជាក់ស្តែង ដល់សហគមន៍អន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះកើតចេញពីបំណងប្រាថ្នាចង់ឲ្យប្រជាជននៃប្រទេសនីមួយៗ ទទួលបានសុភមង្គលកាន់តែច្រើនឡើងៗ ទទួលបានលក្ខខណ្ឌសម្រាប់អភិវឌ្ឍទេពកោសល្យ ហើយ មនុស្សជំនាន់ក្រោយៗអាចជឿជាក់យ៉ាងមុតមាំលើអនាគត៕
អត្ថបទផ្សេងទៀត មូលដ្ឋានជាច្រើនសម្រេចការប៉ាន់ប្រមាណចំណូលថវិកាឆ្នាំ២០២៦ មុនកាលកំណត់08/11/2026ព័ត៌មានយោងតាមក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០២៦ ចំណូលថវិការដ្ឋសម្រេចបាន ៩៦,៤% នៃការប៉ាន់ប្រមាណ។ មូលដ្ឋានជាច្រើនបានសម្រេចការប៉ាន់ប្រមាណចំណូលថវិកាពេញមួយឆ្នាំរួចរាល់ ចាប់តាំងពីដំណាច់ខែតុលា។ ក្នុងនោះ ចំណូលពីអចលនទ្រព្យ ជាពិសេសពន្ធប្រើប្រាស់ដីធ្លី បានរួមចំណែកយ៉ាងសំខាន់ ដោយនៅតំបន់ខ្លះរួមចំណែកលើសពី ៣៧% នៃចំណូលថវិកាសរុប។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា មកដល់ទីក្រុងតូក្យូ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន08/11/2026ព័ត៌មានប្រធានរដ្ឋសភា លោក ជិន ថាញ់មិន ចូលរួមពិធីសម្ពោធសំណង់នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស Tan Trao08/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ចូលរួមពិធីអបអរសាទរខួបលើកទី ៩០ ទិវាប្រពៃណីរបស់កម្មកររ៉ែ - ប្រពៃណីឧស្សាហកម្មធ្យូងថ្ម08/11/2026ព័ត៌មានលោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង07/11/2026ព័ត៌មានទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៖ បន្តស្មារតី «រួមដំណើរនិងរួមគ្នាស្ថាបនា»07/11/2026ព័ត៌មានលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការជាតិ APEC07/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត