នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ក្នុងឋានៈថ្មីហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមក្រោយរយៈពេល ១១ ឆ្នាំ។
ឆ្លើយតបទៅនឹងសារព័ត៌មានក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក ង្វៀន មិញ វូ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះមានអត្ថន័យជាយុទ្ធសាស្ត្រលេចធ្លោចំនួន ៣។
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក ង្វៀន មិញ វូ ។ រូបថត៖ VNA
«ទីមួយ កំណត់ទិសដៅយុទ្ធសាស្ត្ររួមសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលថ្មី។ ទីពីរ ផ្លាស់ប្តូរពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគសុទ្ធសាធ ទៅជាការពង្រឹងទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរ ដោយផ្តោតលើស្មារតីនៃការរួមដំណើរ ការស្ថាបនារួមគ្នា និងលើកកម្ពស់ភាពខ្លួនទីពឹងខ្លួននៃសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។ ទីបី បង្កើតសន្ទុះសម្រាប់របកគំហើញខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍។ នេះគឺជាវិស័យដ៏សំខាន់ជាពិសេសសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។»
អនុរដ្ឋមន្ត្រី ង្វៀន មិញ វូ សង្ឃឹមថា វៀតណាម និងជប៉ុន នឹងបន្តលើកកម្ពស់ស្មារតីនៃការជឿទុកចិត្តគ្នា ភាពស្មោះត្រង់ និងផលប្រយោជន៍ទៅវិញទៅមក ដោយនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យអភិវឌ្ឍកាន់តែស៊ីជម្រៅក្នុងការជឿទុកចិត្តខាងនយោបាយ កាន់តែជិតស្និទ្ធក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កាន់តែជឿនលឿនក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកាន់តែជិតស្និទ្ធក្នុងចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរ។ នោះក៏ជាអត្ថន័យដ៏ជ្រាលជ្រៅនៃស្មារតី «រួមដំណើរនិងរួមគ្នាស្ថាបនា» ដែលប្រទេសទាំងពីរត្រូវបន្តពូនជ្រុំផងដែរ៕