• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា ទៅកាន់ប្រទេសជប៉ុន មានខ្លឹមសារសំខាន់​ៗ​ចំនួន ៥

ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុន របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា មានខ្លឹមសារ​សំខាន់​ៗចំនួន ៥ សំដៅលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ​ឡើង​ដល់​កម្ពស់ថ្មីមួយ។

លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន។ រូបថត៖ VNA

នេះគឺជាការវាយតម្លៃរបស់លោក Pham Quang Hieu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម។

ឯកអគ្គរដ្ឋទូត Pham Quang Hieu បានថ្លែងថា នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសជប៉ុនរបស់សមមិត្ត តូ ឡឹម ក្នុងឋានៈជាអគ្គលេខាបក្ស ប្រធានរដ្ឋ ដែលធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរ​ចាត់ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងធនធានមនុស្ស​គុណភាពខ្ពស់ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។

យោងតាមលោកឯកអគ្គរដ្ឋទូត ខ្លឹមសារសំខាន់ៗទាំង ៥ រួមមាន៖ ការបញ្ជាក់ថាជប៉ុនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ជួរមុខ និងយូរអង្វែងរបស់វៀតណាម; ការពង្រឹងទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ការបង្កើន​ការតភ្ជាប់សេដ្ឋកិច្ចជាមួយវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្ស; ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការ​ថ្នាក់មុលដ្ឋាន និងការទូតវប្បធម៌; បង្កើនការសម្របសម្រួលនៅក្នុងវេទិកាពហុភាគី។

"សម្រាប់ស្ថានទូត ភារកិច្ចសំខាន់គឺប្រែក្លាយការតម្រងទិសទៅជាលទ្ធផលជាក់ស្តែង។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ស្ថានទូតនឹងសម្របសម្រួលដើម្បីកំណត់ភារកិច្ច ស្ថាប័នទទួលបន្ទុក និងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង។ សំខាន់បំផុត គឺភាពជោគជ័យនៃដំណើរទស្សនកិច្ចនេះ ត្រូវបង្ហាញតាមរយៈផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន និងសហគ្រាសនៃប្រទេសទាំងពីរ»៕​

តាម​ vovworld.vn/km-KH

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top