• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ជិន ថាញ់មិន៖ កសាងសមាគមពុទ្ធសាសនាវៀតណាមដ៏ថ្លៃថ្នូរ រឹងមាំ និងរីកចម្រើន

ជាមួយនឹងគោលការណ៍ប្រតិបត្តិការ "ព្រះពុទ្ធសាសនា - ប្រជាជាតិ - សង្គមនិយម" សមាគមពុទ្ធសាសនាវៀតណាមបានបន្តប្រពៃណីរបស់ខ្លួន ដោយរីកចម្រើនឥតឈប់ឈរក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ហើយបញ្ជាក់ពីទំនាក់ទំនងដ៏ជិតស្និទ្ធិដែលមិនអាចបំបែកបានរវាងព្រះពុទ្ធសាសនា និងប្រជាជាតិ។
ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន ថ្លែងសុន្ទរកថាអបអរសាទរនៅមហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី១០។ (រូបថត៖ VNP)

នេះជាការអះអាងរបស់ប្រធានរដ្ឋសភាវៀតណាមលោក ជិន ថាញ់មិន នៅក្នុងមហាសន្និបាតតំណាងព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី១០ អាណត្តិ២០២៦-២០៣១ ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ។

ថ្លែងនៅក្នុងមហាសន្និបាត លោកប្រធានរដ្ឋសភា ជិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះ សមាគមពុទ្ធសាសនាវៀតណាមដោយបានជ្រើសរើសប្រធានបទសម្រាប់មហាសន្និបាតលើកនេះថា "វិន័យ - នវានុវត្តន៍ - សុពលភាព - ប្រសិទ្ធភាព" ដែលជាទិសដៅដ៏ស្របនឹងស្ថានភាពពិភពលោក តំបន់ និងស្ថានភាពប្រទេសជាតិក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី ជាមួយនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងរចនាសម្ព័ន្ធ វិធីសាស្រ្តគ្រប់គ្រង សេដ្ឋកិច្ចសង្គម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ៖

“កសាងសមាគមពុទ្ធសាសនាវៀតណាមដ៏ថ្លៃថ្នូរ រឹងមាំ និងរីកចម្រើន; បន្តលើកកម្ពស់តម្លៃល្អប្រសើរនៃព្រះពុទ្ធសាសនាវៀតណាម ដោយបញ្ជាក់ពីឋានៈរបស់អង្គការពុទ្ធសាសនាតែមួយគត់នៅក្នុងប្រទេស វៀតណាម ដែលតំណាងឱ្យព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ្ធវៀតណាមទាំងក្នុងស្រុកនិងក្រៅប្រទេស។ សមាគមពុទ្ធសាសនាវៀតណាមបន្តប្រមូលផ្ដុំព្រះសង្ឃ ដូនជី និងពុទ្ធបរិស័ទ្ធវៀតណាម ដើម្បីអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិប្រកបដោយប្រសិទ្ធភាព អមដំណើរប្រជាជាតិ ចូលរួមចំណែកយ៉ាងសកម្មដល់សាមគ្គីភាព និងភាពសុខដុមរមនាជាតិ ក៏ដូចជាការពារសន្តិភាពពិភពលោកយ៉ាងជាក់ស្តែងផងដែរ”៕

តាម​ vovworld.vn/km-KH

ទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៖ បន្តស្មារតី រួម​ដំណើរនិងរួម​គ្នាស្ថាបនា

ទំនាក់ទំនងមិត្តភាពវៀតណាម-ជប៉ុន៖ បន្តស្មារតី «រួម​ដំណើរនិងរួម​គ្នាស្ថាបនា»

អគ្គលេខាបក្ស ប្រជានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹង​អញ្ជើញ​បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា។

Top