ថ្លែងនៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន លោក Pham Quang Hieu បានឲ្យដឹងថា សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុនបច្ចុប្បន្នមានមនុស្សចំនួនជាង ៧ សែន នាក់ ដែលរស់នៅក្នុងខេត្ត និងទីក្រុងចំនួន ៤៧ នៃប្រទេសជប៉ុន។ សហគមន៍មានភាពតំណាងខ្ពស់ ដែលរួមបញ្ចូលគ្រប់វណ្ណៈសង្គម តំបន់ និងជំនាន់ជាច្រើន ហើយមានការរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជប៉ុនផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា វៀតណាមកំពុងខិតខំអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍សំខាន់ៗ។ ដូច្នេះហើយ ត្រូវការអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ សហគ្រិន និងបញ្ញវន្តដែលមានសមត្ថភាព និងបទពិសោធន៍អន្តរជាតិ ព្រមទាំងត្រូវការចំណេះដឹង បច្ចេកវិទ្យា វិធីសាស្រ្តគ្រប់គ្រង និងបណ្តាញសកល ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងលោកជំទាវ ង៉ូ ភឿងលី បានប្រគល់ជូនសៀវភៅភាសាវៀតណាម ដល់សហគមន៍ជនវៀតណាមនៅប្រទេសជប៉ុន។ (រូបថត៖ TTXVN)
បក្ស រដ្ឋនឹងបន្តកែលម្អស្ថាប័ន យន្តការ និងគោលនយោបាយឱ្យមានលក្ខណៈស៊ីសង្វាក់គ្នា បើកចំហ និងទម្លុះទម្លាយ ដើម្បីជនជាតិវៀតណាមនៅក្រៅប្រទេសអាចចូលរួមយ៉ាងទូលំទូលាយក្នុងជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ដោយដើរតួនាទីជាដៃគូ និងសហស្ថាបនិកក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងជឿជាក់ថា នាពេលខាងមុខសហគមន៍ជនវៀតណាមនៅប្រទេសជប៉ុននឹងបន្តអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ធ្វើសមាហរណកម្មបានល្អ និងរួមកម្លាំងកាយចិត្តដើម្បីកសាងស្រុកកំណើត។
ក្នុងឱកាសនេះ លោកជំទាវ ង៉ូ ភឿងលី បានប្រគល់ជូនសៀវភៅភាសាវៀតណាម ដល់សហគមន៍ ជនវៀតណាមនៅប្រទេសជប៉ុន៕