• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

ទិដ្ឋភាពនៅកិច្ចសន្ទនា។ (រូបថត៖ VNA)

នៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃសាជីវកម្មធំៗរបស់ជប៉ុននៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាកម្លាំងចលករដ៏រឹងមាំបំផុត និងជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាម និងជប៉ុន។ វៀតណាមកំពុងជំរុញយ៉ាងសកម្មដើម្បីទំនាក់ទំនងសហប្រតិបត្តិការនេះមានតុល្យភាពជាងមុននៅក្នុងប៉ុន្មានឆ្នាំខាងមុខ ក្នុងនោះសមាជិកនៃសហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន (Keidanren) គឺជាធាតុស្នូល។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅកិច្ចសន្ទនា។ (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការកែលម្អគុណភាពនៃកិច្ចសហប្រតិបត្តិការ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យសហគ្រាស Keidanren ចាត់ទុកប្រទេសវៀតណាមជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ដែលរួមគ្នាច្នៃប្រឌិត និងអភិវឌ្ឍន៍ផលិតផល សាកល្បងគំរូថ្មីៗ អភិវឌ្ឍន៍បច្ចេកវិទ្យាយុទ្ធសាស្ត្រ កសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ស៊ឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត សាងសង់មជ្ឈមណ្ឌលទិន្នន័យទ្រង់ទ្រាយធំ និងអភិវឌ្ឍន៍ដំណោះស្រាយបញ្ញាសិប្បនិម្មិតផងដែរ។

សម្រាប់ភាគីជប៉ុន តំណាងនៃសាជីវកម្មនានាបានបញ្ជាក់ពីការរួមដំណើរ ការរួមចំណែកដល់កំណើនប្រកបដោយចីរភាពនិងវិបុលភាពរបស់វៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជាច្រើន៕

តាម​ vovworld.vn/km-KH/

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរខួបលើកទី ៧៣ ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម អបអរសាទរខួបលើកទី ៧៣ ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា

ក្នុង​ឱកាសខួបលើកទី ៧៣ ទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦) គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានផ្ញើសារអបអរសាទរទៅកាន់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា។

Top