• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

តភ្ជាប់អ្នកជំនាញវៀតណាម-ជប៉ុន ជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាយុទ្ធសាស្ត្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី ៨ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នៅទីក្រុងតូក្យូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបជាមួយតំណាងអ្នកជំនាញនិងបញ្ញាវន្តវៀតណាមនៅជប៉ុន ក្នុងវិស័យយុទ្ធសាស្ត្រនានា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម និងបណ្ដាប្រតិភូនៅក្នុងជំនួប។ (រូបថត៖ TTXVN)

ថ្លែងនៅក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា នៅក្នុងបរិបទដែលពិភពលោកកំពុងឈានចូលដល់ដំណាក់កាលផ្លាស់ប្តូរយ៉ាងស៊ីជម្រៅដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល តួនាទីរបស់សហគមន៍បញ្ញាវន្តវៀតណាមនៅបរទេស កាន់តែមានសារៈសំខាន់ ជាពិសេសនៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោកក្នុងវិស័យវិទ្យាសាស្ត្រដូចជាប្រទេសជប៉ុន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យតំណាងនានាផ្តោតលើការរួមចំណែក និងផ្ដល់អនុសាសន៍គោលនយោបាយស្តីពីការពង្រឹងការតភ្ជាប់រវាងរដ្ឋ-សហគ្រាស-សាលារៀន ដើម្បីទាក់ទាញគម្រោងជាច្រើនទៀតដែលមានសមាមាត្របច្ចេកវិទ្យានិងតម្លៃបន្ថែមខ្ពស់ពីសហគ្រាសជប៉ុន; ជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ការផ្ទេរបច្ចេកវិទ្យានិងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់នៅវៀតណាម ក៏ដូចជាបង្កើនការតភ្ជាប់សហគ្រាសរវាងប្រទេសទាំងពីរ។ លើសពីនេះ ស្នើឲ្យមានដំណោះស្រាយដើម្បីពង្រីកបណ្តាញតភ្ជាប់អ្នកជំនាញវៀតណាម និងជប៉ុន ឲ្យក្លាយជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងវិស័យដែលជប៉ុនមានប្រៀបខ្លាំង និងវៀតណាមមានតម្រូវការ ដូចជា នវានុវត្តន៍ បច្ចេកវិទ្យាអវកាស បញ្ញាសិប្បនិម្មិត ស៊ឺមីកុងឌុចទ័រ កង់ទិច វិទ្យាសាស្ត្រសមុទ្រ (សេដ្ឋកិច្ចសមុទ្រ) បច្ចេកវិទ្យាឌីជីថល ការធ្វើអាជីវកម្មនិងអភិវឌ្ឍន៍រ៉ែដ៏កម្រ បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងជីវវិទ្យាទំនើប ក៏ដូចជាដំណោះស្រាយដើម្បីបង្កើនផលិតភាពការងារ និងធានាបាននូវការប្រកួតប្រជែងជាតិផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម​។ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ តំណាងអ្នកជំនាញ និងបញ្ញវន្តវៀតណាមក្នុងវិស័យស៊ឺមីកុងឌុចទ័រ បញ្ញាសិប្បនិម្មិត កង់ទិច រ៉ូបូត និងជីវវេជ្ជសាស្ត្រ បានបង្ហាញគំនិត ស្នើគំរូសហប្រតិបត្តិការ ហើយបានសម្តែងគោលបំណងចង់រួមចំណែកដល់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងយុគសម័យថ្មី៕

តាម​ vovworld.vn/km-KH/

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាសសរស្តម្ភដ៏រឹងមាំដែលតភ្ជាប់វៀតណាមនិងជប៉ុន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរត្រូវផ្លាស់ប្តូរទំនាក់ទំនងពី "កិច្ចសហប្រតិបត្តិការប្រពៃណីដែលផ្អែកលើការទទួលនិងការផ្ទេរ" ទៅជា "កិច្ចសហប្រតិបត្តិការសម្រាប់ការសហស្ថាបនា និងការតភ្ជាប់គ្នាយ៉ាងស៊ីជម្រៅទាក់ទងនឹងខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់"។

Top