• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ជំនួបពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវលើកទី៤

នារសៀលថ្ងៃទី ៦  ខែធ្នូ ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅជំនួបពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីការបរទេសវៀតណាម-ឡាវលើកទី ៤ ក្រោមសហអធិបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith។


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)
និងរដ្ឋមន្រ្តីការបរទេសឡាវលោក Saleumxay Kommasith (រូបថត៖ TTXVN)

នៅទីនេះ ភាគីទាំង២បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍យ៉ាងទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព​លើគ្រប់វិស័យនៃទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភពពិសេសនិងកិច្ចសហប្រតិបតិ្តការលើគ្រប់​​ជ្រុងជ្រោយវៀតណាម-ឡាវ។

ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសលោក Saleumxay Kommasith បានផ្លាស់ប្ដូរឯកសារគតិយុត្តសំខាន់ចំនួន២ស្ដីពីខ្សែព្រំដែនរួមនោះគឺពិធីសារស្ដីពីខ្សែព្រំដែននិងបង្គោលព្រំដែនវៀតណាម-ឡាវ និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែននិងច្រកទ្វារព្រំដែន​វៀតណាម-ឡាវ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ១២០ នៃថ្ងៃកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប

នាព្រឹកថ្ងៃទី ២១ ខែមេសា នៅខេត្តហាទីញ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់អតីតអគ្គលេខាបក្ស ហា ហ៊ុយ តឹប (២៤ មេសា ១៩០៦ - ២៤ មេសា ២០២៦)។

Top