• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងឧស្សាហ-ពាណិជ្ជកម្មសន្យាថានឹងមិនទុកឲ្យមានការខ្វះទំនិញ និងតម្លើងថ្លៃភ្លាមៗក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០

យោងតាមការព្យាករណ៍របស់ក្រសួងឧស្សាហ - ពាណិជ្ជកម្មវៀតណាមបានឱ្យដឹងថា ក្នុងអំឡុងបុណ្យតេតប្រពៃណី​វៀតណាម - ឆ្នាំជូតទោស័ក ២០២០ ការទិញទំនិញនឹងកើនឡើងពី ១០ ដល់ ១២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំទៅមិញ ពោលគឺកើនឡើងពី ១៥ ដល់ ២០% បើប្រៀបធៀបនឹងបណ្តាខែក្នុងឆ្នាំ។


ក្រសួងឧស្សាហ-ពាណិជ្ជកម្មសន្យាថានឹងមិនទុកឲ្យមានការខ្វះទំនិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម - ឆ្នាំជូតទោស័ក ២០២០ (រូបថត៖ chinhphu.vn)

ដើម្បីធានាការផ្គត់ផ្គង់ទំនិញសម្រាប់បុណ្យតេត ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានផ្តោតលើការបញ្ជាដឹកនាំដល់មូលដ្ឋាន សហគ្រាសនិងអង្គភាពពាក់ព័ន្ធនានា រៀបចំផែនការ ដើម្បីបម្រើបុណ្យតេតឲ្យបានល្អ ព្រមទាំងរៀបចំប្រភពទំនិញឲ្យបានគ្រប់គ្រាន់ ក៏ដូចជាយកចិត្តទុកដាក់លើការផ្គត់ផ្គង់សាច់ជ្រូកក្នុង តម្លៃស្ថេរភាពផងដែរ។ លោក  Tran Duy Dong ប្រធាននាយកដ្ឋានទីផ្សារក្នុងស្រុកនៃក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖

« ឆ្នាំនេះ សហគ្រាសបានចូលរួមក្នុងកម្មវិធីធ្វើស្ថេរភាពទីផ្សារ ហើយក្រសួងឧស្សាហ-ពាណិជ្ជកម្មបានចាប់ផ្តើមការគ្រប់គ្រងយ៉ាងលឿននិងមានភាពម្ចាស់ការក្នុងដំណើរការនៃចលនាទំនិញ ព្រមទាំងស្នើឱ្យអ្នកចែកចាយធំៗចូលរួមជាមួយគ្នា នៅពេលដែលមានអតុល្យភាពនៅតាមតំបន់មួយចំនួនគឺត្រូវតែមានដំណោះស្រាយក្នុងការផ្គត់ផ្គង់ទំនិញជាបន្ទាន់ ផងដែរ »៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

អស់រយៈពេលជិតមួយសប្តាហ៍មកហើយ តំបន់ភាគកណ្តាលបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជាពិសេសទឹកជំនន់ធំៗ រួមផ្សំជាមួយនឹងជំនោរខ្ពស់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតយ៉ាងទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងបណ្តាខេត្ត Gia Lai, Dak Lak, Lam Dong និង Khanh Hoa។

Top