• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងត្រីមាសទី១ ការ​នាំ​ចេញ​ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​​ បានកើនឡើងជាង ១៣%

ក្រសួងកសិកម្មនិងបរិស្ថាននាថ្ងៃទី ១ ខែមេសា បានឲ្យដឹងថា តម្លៃនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានប៉ាន់ប្រមាណមានចំនួន ៦,១៤ ពាន់លានដុល្លារ ដែលនាំឱ្យការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសរុបក្នុងត្រីមាសទី ១ កើនឡើងជាង ១៥,៧ ពាន់លានដុល្លារ កើនឡើងជាង ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងនោះ តម្លៃនាំចេញកសិផលសម្រេចបានជាង ៨,៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១២%; ផ្នែកវប្បកម្មបានកើនឡើង ១៨,៥% ឡើងដល់ជាង ១៣១ លានដុល្លារ; ផ្នែកជលផលសម្រេចបានជិត ២,៣ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៨%; រុក្ខាផលសម្រេចបាន ៤,២ ពាន់លានដុល្លារ កើនឡើង ១១,២% ។

ការចិញ្ចឹមគ្រឿង​សមុទ្រ​នៅ​ស្រុក​កោះ Van Don។ រូបថត៖ VNA

បើនិយាយពីទីផ្សារ ទ្វីបអាស៊ីជាទីផ្សារនាំចេញធំបំផុតសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ដែលមានចំណែកទីផ្សារ ៤២%។ ទីផ្សារធំជាងគេចំនួនពីរបន្ទាប់ទៀតគឺអាមេរិក និងអឺរ៉ុបដែលមានចំណែកទីផ្សារ ២២,៥% និង ១៦,៦% ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top