លោកអគ្គលេខាបក្សបានបញ្ជាក់ថា អង្គសន្និបាតនឹងពិភាក្សា ផ្តល់យោបល់លើខ្លឹមសារចំនួន៥ ក្នុងនោះមានក្រុមបញ្ហាសំខាន់ចំនួន ៣។ ទីមួយគឺការបូកសរុបសេចក្តី សម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិម ស្តីពីការផ្លាស់ប្ដូរថ្មី រៀបចំក្បាល ម៉ាស៊ីននៃប្រព័ន្ធនយោបាយឲ្យមានលក្ខណៈបង្រួម ដំណើរការប្រកបដោយផលិត ភាព និងប្រសិទ្ធភាព។ ទីពីរគឺគម្រោងបំពេញបន្ថែមគោលដៅកំណើនផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៥ពី ៨% ឡើងទៅនិងកំណើនពីរខ្ទង់ក្នុងដំណាក់កាល ២០២៦-២០៣០។ ទីបីគឺការងារបុគ្គលិកក្រោមសមត្ថកិច្ចរបស់មជ្ឈិម។ លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ការបូកសរុបសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មា ធិការមជ្ឈិម គឺជាខ្លឹមសារសំខាន់បំផុតនៃសន្និបាតមជ្ឈិមលើកនេះ។
“ការបូកសរុបសេចក្តីសម្រេចចិត្តលេខ១៨ និងការរៀបចំក្បាលម៉ាស៊ីននៃប្រព័ន្ធ នយោបាយ បានទទួលការយល់ព្រម ការគាំទ្រ និងការវាយតម្លៃខ្ពស់ពីកម្មាភិបាល បក្ខជន និងប្រជាជន។ ក្នុងដំណើរការអនុវត្តន៍ខ្លឹមសារក្រោមសមត្ថកិច្ចរបស់ការិ យាល័យនយោបាយ និងគណៈលេខានោះ វាត្រូវបានអនុវត្តន៍ភ្លាមៗតាមស្មារតី មជ្ឈិមមិនរង់ចាំថ្នាក់ខេត្ត ថ្នាក់ខេត្តមិនរង់ចាំថ្នាក់ស្រុក និងថ្នាក់ស្រុកមិនរង់ចាំថ្នាក់ មូលដ្ឋានឡើយ។ ជាក់ស្ដែងគឺនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនយោបាយ និងគណៈលេខាក៏បានប្រកាសសេចក្តីសម្រេចស្តីពីមុខងារ ភារកិច្ច និងការរៀបចំ ក្បាលម៉ាស៊ីននៃគណៈកម្មាធិការបក្សចំនួន៣ អង្គភាពអាជីពចំនួន ៤ របស់បក្ស និង អង្គភាពនយោបាយសង្គមចំនួន ៦។ សរុបមក រហូតមកដល់ពេលនេះ ការងារជាច្រើន ត្រូវបានអនុវត្តន៍លើសពីវឌ្ឍនភាព ហើយធានាបាននូវទិសដៅត្រឹមត្រូវតាមការណែនាំ របស់មជ្ឈិម”។
លោកអគ្គលេខាបក្ស To Lam បានមានប្រសាសន៍ថា ទាក់ទងនឹងក្រុមបញ្ហា សេដ្ឋកិច្ចសង្គមនៅសន្និបាតមជ្ឈិមនាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤ គណៈកម្មាធិការ មជ្ឈិមក៏បានពិភាក្សា និងអនុម័តលើគោលជំហរ និងទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ ២០២៥ ជាមួយនឹងគោលដៅកំណើន GDP ពី ៦,៥ - ៧% ខិតខំឈានដល់ ៧ - ៧,៥% ដំណាក់កាល ២០២៦ - ២០៣០ ខិតខំសម្រេចបានគោលដៅកំណើនជាមធ្យម ៧,៥ - ៨,៥%។
សន្និបាតគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ នឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃ ទី២៤ ខែមករា ឆ្នាំ២០២៥៕