• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពវៀតណាមបញ្ជូនយុទ្ធជនចំនួន ៧៦ នាក់ចូលរួមជួយសង្គ្រោះនៅប្រទេសទួរគី

ការបញ្ជូនកងកម្លាំងទៅជួយទួរគីក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិគឺ “ចាំបាច់ណាស់ ដោយបញ្ជាក់ពីឋានៈ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាម”។

កងទ័ពវៀតណាមបានបញ្ជូនយុទ្ធជនចំនួន ៧៦ ទទួលភារកិច្ចទៅកាន់ទួរគី ដើម្បីជួយសង្គ្រោះជនរងគ្រោះ។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ១០ កុម្ភៈលោកឧត្តមសេនីយឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានឲ្យដឹងថា សម្ភារៈទំនើបៗជាច្រើនក៏ត្រូវបានបញ្ជូនទៅកាន់ទួគីផងដែរ។ លើសពីនេះទៅទៀត ក្រសួងការពារប្រទេសវៀតណាមគ្រោងនឹងជួយឧបត្ថម្ភដល់ប្រជាជនទួរគីនូវស្បៀងអាហារចំនួន ១០ តោន។

លោកប្រធានអគ្គសេនាធិការ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ការបញ្ជូនកងកម្លាំងទៅជួយទួរគីក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិគឺ “ចាំបាច់ណាស់ ដោយបញ្ជាក់ពីឋានៈ  និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាមក្នុងជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយដល់សហគមន៍អន្តរជាតិ”៕

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នេះ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ក្រោមមូលបទ "រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង"។

Top