ព័ត៌មាន

កងទ័ពវៀតណាមបញ្ជូនយុទ្ធជនចំនួន ៧៦ នាក់ចូលរួមជួយសង្គ្រោះនៅប្រទេសទួរគី

ការបញ្ជូនកងកម្លាំងទៅជួយទួរគីក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិគឺ “ចាំបាច់ណាស់ ដោយបញ្ជាក់ពីឋានៈ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាម”។

កងទ័ពវៀតណាមបានបញ្ជូនយុទ្ធជនចំនួន ៧៦ ទទួលភារកិច្ចទៅកាន់ទួរគី ដើម្បីជួយសង្គ្រោះជនរងគ្រោះ។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី ១០ កុម្ភៈលោកឧត្តមសេនីយឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានឲ្យដឹងថា សម្ភារៈទំនើបៗជាច្រើនក៏ត្រូវបានបញ្ជូនទៅកាន់ទួគីផងដែរ។ លើសពីនេះទៅទៀត ក្រសួងការពារប្រទេសវៀតណាមគ្រោងនឹងជួយឧបត្ថម្ភដល់ប្រជាជនទួរគីនូវស្បៀងអាហារចំនួន ១០ តោន។

លោកប្រធានអគ្គសេនាធិការ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ការបញ្ជូនកងកម្លាំងទៅជួយទួរគីក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិគឺ ចាំបាច់ណាស់ ដោយបញ្ជាក់ពីឋានៈ  និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលវៀតណាមក្នុងជំនួយមនុស្សធម៌ និងជួយសង្គ្រោះគ្រោះមហន្តរាយដល់សហគមន៍អន្តរជាតិ


top