• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vietnam Cultural Show London ២០២៤ ៖ ផ្សព្វផ្សាយអំពីប្រទេសជាតិ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ

នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សិល្បករ តារាបង្ហាញម៉ូតអាជីព និងមិនអាជីពរបស់វៀតណាម និងអន្តរជាតិជាង ១០០ នាក់ បានចូលរួមសម្តែងក្នុងកម្មវិធីវប្បធម៌ "Vietnam Cultural Show London ២០២៤" នៅរោងល្ខោន Greenwood សកលវិទ្យាល័យ King's College London បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិអង់គ្លេស និងអន្តរជាតិ ក៏ដូចជាសហគមន៍ជនវៀតណាមនៅអង់គ្លេស។
ការសម្ដែងច្រៀងបទ “ Mot vong Viet Nam" នៅក្នុងកម្មវិធី។ រូបថត៖ Minh Hop/TTXVN

ការសម្តែងតន្ត្រីនិងបង្ហាញម៉ូដដ៏សម្បូរបែប និងចម្រុះពណ៌ ឧទ្ទេសនាមអំពីទម្រង់សិល្បៈនិងវប្បធម៌ពិសេសប្រចាំតំបន់ភូមិភាគទាំងបី នៅក្នុងកម្មវិធីបានទទួលការជួយជ្រោមជ្រេងពីទស្សនិកជនជាង ៣០០ នាក់ រួមទាំងប្រជាជនវៀតណាមនៅអង់គ្លេស និងមិត្តភក្តិអន្តរជាតិដែលស្រលាញ់សិល្បៈ និងវប្បធម៌វៀតណាម។

"Vietnam Cultural Show London ២០២៤" គឺជាគំនិតផ្តួចផ្តើមរបស់សហភាពនារីអន្តរជាតិវៀតណាមនៅចក្រភពអង់គ្លេស ក្រុមហ៊ុន Park Pharmacy  និងម៉ាកអាវផាយ Love Collection ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងនិងរីកសាយភាយសម្រស់វប្បធម៌វៀតណាមទៅកាន់មិត្តអន្តរជាតិ ហើយទន្ទឹមនឹងនោះ លើកកំពស់រូបភាពសហគមន៍ជនវៀតណាមក្នុងប្រទេសសាមី។ ជោគជ័យនៃកម្មវិធីបានបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានចំពោះវប្បធម៌វៀតណាម ក៏ដូចជាបង្ហាញពីកិត្យានុភាពកាន់តែកើនឡើងរបស់សហគមន៍ជនវៀតណាមនៅចក្រភពអង់គ្លេស។ ប្រាក់ចំនេញទាំងអស់ដែលទទួលបានពីកម្មវិធីនេះ ត្រូវបានប្រគល់ជូនសមាគមនារី និងកុមារវៀតណាមនៅចក្រភពអង់គ្លេស ដើម្បីអភិវឌ្ឍគម្រោងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ និងសិល្បៈប្រពៃណីក្នុងសហគមន៍ជនវៀតណាមនៅអង់គ្លេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

ការតភ្ជាប់វៀតណាមនិងចិនតាមរយៈផ្លូវដែក គឺជារបកគំហើញជាយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី១៩ ខែមីនា នៅស្ថានីយ៍រថភ្លើង Dong Dang ខេត្តឡាងសឺន លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំជំនួបធ្វើការជាមួយក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋានមួយចំនួន លើការអនុវត្តកិច្ចសហប្រតិបត្តិការផ្លូវដែករវាងវៀតណាម-ចិន។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានចូលរួមផងដែរ។

Top