យោងតាមអត្ថបទនេះ ព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់មួយនោះគឺការដែលសម្ព័ន្ធក្រុមហ៊ុន Nvidia (សហរដ្ឋអាមេរិក) ទើបតែ បានទិញយកក្រុមហ៊ុន VinBrain (ក្រុមហ៊ុនអភិវឌ្ឍន៍ផលិតផលបញ្ញាសិប្បនិមិត្ត (AI) ក្នុងវិស័យសុខាភិបាលនៅប្រទេសវៀតណាម)។ ការទិញយក VinBrain របស់ Nvidia មិនត្រឹមតែសង្កត់ធ្ងន់លើសក្តានុពលរបស់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យារបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងដាក់វៀតណាមនៅលើផែនទីបច្ចេកវិទ្យាសកល ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏រឹងមាំទៀតផង។ គោលនយោបាយដូចជាការផ្ដល់អនុគ្រោះពន្ធសម្រាប់ ក្រុមហ៊ុនបច្ចេកវិទ្យា និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល បានទាក់ទាញ សម្ព័ន្ធក្រុមហ៊ុនធំៗដូចជា Nvidia មករកវៀតណាមក្នុងឋានៈជាមជ្ឈមណ្ឌលបច្ចេកវិទ្យាមួយ។
Sourceofasia.com បានបញ្ជាក់ថា វៀតណាមអាចរក្សាទំនាក់ទំនងពាណិជ្ជកម្ម ជិតស្និទ្ធជាមួយទាំងសហរដ្ឋអាមេរិក និងចិន ទន្ទឹមនឹងការជំរុញឧស្សាហកម្មក្នុងស្រុក ដែលជួយវៀតណាមក្លាយជាកត្តាដ៏សំខាន់មួយក្នុងសេដ្ឋកិច្ចពិភពលោក។ ការ លេចឡើងនៃផ្នែកបច្ចេកវិទ្យា អាស្រ័យលើកិច្ចព្រមព្រៀងសំខាន់ៗដូចជាកា រទិញយក VinBrain របស់ Nvidia នោះ បានជួយពង្រឹងតួនាទីរបស់វៀតណាមជាមជ្ឈ មណ្ឌលនវានុវត្តន៍នៅអាស៊ីអាគ្នេយ៍៕