• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Nguyen Xuan Son ស្ថិត​ក្នុងបញ្ជីកីឡាករដែល​​ស៊ុតបញ្ចូលទី​​ច្រើន​ជាង​គេ​ទាំង​១០​ លើ​​ពិភពលោក​ក្នុង​ឆ្នាំ​២០២៤

កាសែត Daily Mail (អង់គ្លេស) ទើបបានប្រកាសបញ្ជីកីឡាករ ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេទាំង១០ក្នុងឆ្នាំ ២០២៤។ កីឡាករ Nguyen Xuan Son ជាប់ចំណាត់ថ្នាក់ទី ៨ ក្នុងបញ្ជីនេះ ដោយមានគ្រាប់បាល់ស៊ុតបញ្ចូលទីចំនួន ៤០ គ្រាប់ ពាក់អាវរបស់ក្លឹប Thep Xanh Nam Dinh និងក្រុមជម្រើសជាតិវៀតណាម។

ក្នុងចំណោមគ្រាប់បាល់បញ្ចូលទីទាំង ៤០គ្រាប់ របស់ខ្លួន កីឡាករ Nguyen Xuan Son បានស៊ុតបញ្ចូលទីបាន ៥ គ្រាប់ សម្រាប់ក្រុមជម្រើសជាតិវៀតណាមក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤- AFF Cup ២០២៤ ។ Nguyen Xuan Son ក៏កំពុងនាំមុខគេក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ AFF Cup ២០២៤ ។

Nguyen Xuan Son កំពុងនាំមុខគេក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ AFF Cup ២០២៤ ។ រូបថត៖ VOV

កំពូលតារាងគឺខ្សែប្រយុទ្ធជនជាតិស៊ុយអែត Viktor Gyokeres របស់ក្លឹប Sporting Lisbon (ព័រទុយហ្គាល់) ដោយស៊ុតបញ្ចូលទីបាន ៦២ គ្រាប់។ ចំណាត់ថ្នាក់លេខ២ គឺ Erling Haaland របស់ក្លឹប Man City និងក្រុមជម្រើសជាតិន័រវេស ដោយស៊ុតបាន ៤៩គ្រាប់។ Harry Kane ខ្សែប្រយុទ្ធនៃក្រុមជម្រើសជាតិអង់គ្លេស និងក្លឹប Bayern Munich (អាឡឺម៉ង់) ជាប់ចំណាត់ថ្នាក់លេខ៣ ដោយរកបាន ៤៦ គ្រាប់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកប្រាជ្ញជប៉ុន៖ វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម

អ្នកប្រាជ្ញជប៉ុន៖ “វៀតណាមមានប្រការជាច្រើនដែលគួរឲ្យរៀនសូត្រតាម”

វៀតណាមមានប្រការជាច្រើនគួរឲ្យរៀនសូត្រតាម អំពីគោលនយោបាយកិច្ចការបរទេស ហើយកំពុងជ្រើសរើសយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រឹមត្រូវដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

Top