វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (Image: VNA)
នេះគឺជាការអះអាងរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅជំនួបសន្ទនា ជាមួយលោក Takehiko Nakao ប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ។ ប្រធានរដ្ឋ Tran Dai Quang បានសង្កត់ធ្ងន់ថា៖ វៀតណាមចាត់ទុក ADB ជាអ្នកផ្តល់ហិរញ្ញប្បទានជួរមុខក្នុងការផ្គត់ផ្គង់ប្រភពទុន ជួយឧបត្ថម្ភបច្ចេក ទេសនិងពិគ្រោះយោបល់គោលនយោបាយ។ ការជួយឧបត្ថម្ភរបស់ ADB បាននិងកំពុង ពង្រីកប្រសិទ្ធភាពសំដៅជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រនៅវៀតណាម។ ប្រធានរដ្ឋវៀតណាមស្នើថា៖ គឺជាដៃគូជិតស្និទ្ធ ជាមួយវៀតណាម ADB នឹងបន្តយកចិត្តទុកដាក់ទៅលើការផ្តល់ប្រភពទុនកម្ចីអាទិភាពដើម្បីវៀតណាម អនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចែករំលែកបទពិសោធន៍គ្រប់គ្រងនិងរំដោះទុនប្រកបដោយប្រសិទ្ធភាព។ រីឯខ្លួនវិញ ប្រធាន ADB លោក Takehiko Nakao បានអះអាងថា៖ ADB សន្យាជួយឧបត្ថម្ភវៀតណាម យ៉ាងសកម្មលើវិស័យរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុឡើងវិញ និងការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងមធ្យម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម