• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិនិយោគិនកូរ៉េខាងត្បូងស្វែងរកឱកាសពីដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿន​សេដ្ឋកិច្ច​របស់វៀត​ណាម


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi ថ្លែងមតិនៅក្នុងសិក្ខាសាលា

ដំណើរការរៀបចំរចនាសម្ព័ន្ធ​ឡើងវិញខឿនសេដ្ឋកិច្ចវៀតណាម​ ជាមួយ​នឹង​ការ​ផ្តល់​អាទិភាពអំពីការអភិវឌ្ឍន៍ មូលដ្ឋាន​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ផ្លាស់ប្តូរ​​អង្គភាព​អាជីវកម្ម​រដ្ឋ​នឹងនាំមក នូវ​ឱកាសសម្រាប់​វិនិ​យោគិន​កូរ៉េ​ខាង​​ត្បូង​។​ នេះ​ជាការ​អះអាង​របស់ឯកអគ្គ​រដ្ឋទូត​វៀតណាម ​ប្រចាំនៅកូរ៉េខាង​ត្បូង លោក Pham ​Huu​ Chi នៅ​ក្នុ​ង​​សិក្ខាសាលា “ឱ​កាស​វិនិយោគ​ទៅលើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ តាម​រូបភាព​ដៃគូ​សាធារណ​និង​​ឯកជន​​​ព្រម​ទាំង​​ការធ្វើ​ភា​គហ៊ុន​​​ភាវូបនីយកម្ម​ អង្គភាព​អាជីវកម្ម​រដ្ឋនៅ​វៀត​ណាម​" បាន​​រៀប​ចំឡើង​នៅ​រដ្ឋធានី​​សេអ៊ុល​ប្រទេស​​កូរ៉េខាង​ត្បូងនាថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០១៦​។ ថ្លែងមតិ​​ក្នុងសិក្ខាសាលា​នេះ លោក Pham Huu  Chi បានឲ្យដឹងថាល្បឿនកំណើនសេដ្ឋកិច្ច គ្រោង​នឹងទទួលបាន ៦,៣%​ក្នុង​ឆ្នាំ​២០១៦ ក៏ដូច​ជាការ​ចូល​រួម​យ៉ាង​​សកម្ម របស់វៀតណាមនៅបណ្តាកិច្ច​ព្រម ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ កំពុង​ក្លាយ​ទៅ​ជា​ទីមក​​ដល់​សម្រាប់​​វិនិយោគិន​​បរទេស​។ ក្នុងក្របខ័ណ្ឌ​នៃសិក្ខសាលា តំណាង​ក្រុមហ៊ុន​សម្ព័ន្ធ​ក្រុម​ហ៊ុន​​ជាង​​១៥០ រួម​ទាំង​មូល នីធិ​វិនិយោគ​របស់​កូរ៉េខាង​ត្បូង បានវាយ​តម្លៃខ្ពស់​ចំពោះបរិយាកាស ​និង​​ឱកាស​វិនិយោគ​នៅ​វៀត​ណាម​៕
 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top