
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi ថ្លែងមតិនៅក្នុងសិក្ខាសាលា
ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញខឿនសេដ្ឋកិច្ចវៀតណាម ជាមួយនឹងការផ្តល់អាទិភាពអំពីការអភិវឌ្ឍន៍ មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងផ្លាស់ប្តូរអង្គភាពអាជីវកម្មរដ្ឋនឹងនាំមក នូវឱកាសសម្រាប់វិនិយោគិនកូរ៉េខាងត្បូង។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកូរ៉េខាងត្បូង លោក Pham Huu Chi នៅក្នុងសិក្ខាសាលា “ឱកាសវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ តាមរូបភាពដៃគូសាធារណនិងឯកជនព្រមទាំងការធ្វើភាគហ៊ុនភាវូបនីយកម្ម អង្គភាពអាជីវកម្មរដ្ឋនៅវៀតណាម" បានរៀបចំឡើងនៅរដ្ឋធានីសេអ៊ុលប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក Pham Huu Chi បានឲ្យដឹងថាល្បឿនកំណើនសេដ្ឋកិច្ច គ្រោងនឹងទទួលបាន ៦,៣%ក្នុងឆ្នាំ២០១៦ ក៏ដូចជាការចូលរួមយ៉ាងសកម្ម របស់វៀតណាមនៅបណ្តាកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីវៀតណាម កំពុងក្លាយទៅជាទីមកដល់សម្រាប់វិនិយោគិនបរទេស។ ក្នុងក្របខ័ណ្ឌនៃសិក្ខសាលា តំណាងក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនជាង១៥០ រួមទាំងមូល នីធិវិនិយោគរបស់កូរ៉េខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះបរិយាកាស និងឱកាសវិនិយោគនៅវៀតណាម៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម