• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ។ រូបថត៖ VNA

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សិង្ហបុរី ដែលជាវិនិយោគិនឈានមុខគេមួយនៅវៀតណាម និងបានស្នើឱ្យបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ បរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព។

ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យរក្សាជំហររួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រខាងកើត (DOC) និងជំរុញការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង និងស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

នាយករដ្ឋមន្ត្រី លោក Lawrence Wong បានអះអាងពីបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយវៀតណាម ព្រមទាំងបង្កើនការសម្របសម្រួលគ្នា នៅពេលសិង្ហបុរីទទួលតួនាទីជាប្រធានអាស៊ាន និងវៀតណាមជាប្រធាន APEC នៅឆ្នាំ ២០២៧។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ។ រូបថត៖ VNA

ក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានអះអាងថា រដ្ឋនិងប្រជាជនវៀតណាមតែងតែផ្តល់តម្លៃ និងត្រៀមខ្លួនជាស្រេចក្នុងការសហការប្រកបដោយភាពជាក់ស្តែង ប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូងលើគ្រប់វិស័យ។ លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់កូរ៉េខាងត្បូងនៅក្នុង APEC និងស្នើឱ្យកូរ៉េខាងត្បូងគាំទ្រវៀតណាមក្នុងការរៀបចំឆ្នាំ APEC ២០២៧ ប្រកបដោយជោគជ័យ ព្រមទាំងបានគោរពអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូងមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសប្តាហ៍កំពូល APEC ២០២៧ នៅកោះភូកួក។

ជាការឆ្លើយតប ប្រធានាធិបតី លោក Lee Jae Myung បានអះអាងថា កូរ៉េខាងត្បូងគាំទ្រ និងត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីឱ្យឆ្នាំ APEC ២០២៧ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ វៀតណាមគឺជាដៃគូដ៏សំខាន់ឈានមុខគេមួយរបស់កូរ៉េខាងត្បូង ហើយភាគីទាំងពីរនឹងបន្តរួមដៃគ្នាពូនជ្រុំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - កូរ៉េខាងត្បូង ឱ្យកាន់តែរីកចម្រើន និងវិបុលភាពក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី។

ក្នុងជំនួបជាមួយនាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់លើគោលដៅប្រែក្លាយវៀតណាមទៅជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ដោយឈរលើមូលដ្ឋាននៃស្វ័យភាពជាយុទ្ធសាស្ត្រ ផ្សារភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិ និងយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលធ្វើជាកម្លាំងចលករ។

លោកស្រី Kristalina Georgieva បានវាយតម្លៃខ្ពស់ចំពោះសក្តានុពលអភិវឌ្ឍន៍របស់វៀតណាម និងបានផ្តល់អនុសាសន៍ឱ្យបន្តកំណែទម្រង់ស្ថាប័ន បង្កើនផលិតភាពការងារ អភិវឌ្ឍសេដ្ឋកិច្ចឯកជន និងសមត្ថភាពឆ្លើយតបទៅនឹងហានិភ័យសេដ្ឋកិច្ចអន្តរជាតិ។ IMF បានអះអាងថា បានត្រៀមខ្លួនជាស្រេចក្នុងការបន្តគាំទ្រវៀតណាមលើការប្រឹក្សាគោលនយោបាយ ការវាយតម្លៃម៉ាក្រូសេដ្ឋកិច្ច និងជំនួយបច្ចេកទេស៕

តាម​ vovworld.vn/km-KH

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បញ្ចប់សកម្មភាពចូលរួមមហាសន្និបាត AIPA-៤៧ ប្រកបដោយជោគជ័យ

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន បញ្ចប់សកម្មភាពចូលរួមមហាសន្និបាត AIPA-៤៧ ប្រកបដោយជោគជ័យ

នាយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់ មិន បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ (ទីក្រុងហាណូយ) ដោយបានបញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចការងារចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា។

Top