ព័ត៌មាន បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងបណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន 18/11/2026 ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញការងារទ្វេភាគីនៅប្រទេសចិន នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកានេះ នៅទីក្រុងសិនជិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីមិកស៊ិក លោកស្រី Claudia Sheinbaum។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីមិកស៊ិក លោកស្រី Claudia Sheinbaum។ រូបថត៖ VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសមិត្តភាពប្រពៃណីនៅតំបន់អាមេរិកឡាទីន ក្នុងនោះមានដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអឌ្ឍគោលខាងលិច គឺប្រទេសមិកស៊ិក។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ ទេសចរណ៍ និងវេជ្ជសាស្ត្របុរាណ។ចំណែកឯប្រធានាធិបតិមិកស៊ិក លោកស្រី Claudia Sheinbaum បានអះអាងពីបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់មិកស៊ិកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ក៏នៅក្នុងព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងសិនជិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីប៉េរូ លោកស្រី Keiko Fujimori នៅខាងក្រៅសប្តាហ៍កិច្ចប្រជុំកំពូល APEC។ ក្នុងជំនួបនេះ ដើម្បីនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ប៉េរូ ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ព្រមទាំងស្នើឱ្យប៉េរូបន្តបង្កើតលក្ខខណ្ឌអំណោយផលដល់សហគ្រាសវៀតណាមក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅប៉េរូ។អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីប៉េរូ លោកស្រី Keiko Fujimori៕ រូបថត៖ VNAចំណែកឯប្រធានាធិបតី លោកស្រី Keiko Fujimori មានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យដែលភាគីទាំងពីរមានសក្តានុពល និងការយកចិត្តទុកដាក់រួម ជាពិសេសគឺសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មកសិផល ថាមពល និងការធ្វើអាជីវកម្មរ៉ែ។ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តបង្កើនកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និង APEC; ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងតំបន់អាមេរិកឡាទីន៕ vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ប៉េរូ អាមេរិកឡាទីន

ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញការងារទ្វេភាគីនៅប្រទេសចិន នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកានេះ នៅទីក្រុងសិនជិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីមិកស៊ិក លោកស្រី Claudia Sheinbaum។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីមិកស៊ិក លោកស្រី Claudia Sheinbaum។ រូបថត៖ VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបណ្តាប្រទេសមិត្តភាពប្រពៃណីនៅតំបន់អាមេរិកឡាទីន ក្នុងនោះមានដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅអឌ្ឍគោលខាងលិច គឺប្រទេសមិកស៊ិក។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ ការអប់រំ ទេសចរណ៍ និងវេជ្ជសាស្ត្របុរាណ។ចំណែកឯប្រធានាធិបតិមិកស៊ិក លោកស្រី Claudia Sheinbaum បានអះអាងពីបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយវៀតណាម ដោយចាត់ទុកវៀតណាមជាស្ពានតភ្ជាប់ដ៏សំខាន់សម្រាប់មិកស៊ិកក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ក៏នៅក្នុងព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅទីក្រុងសិនជិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីប៉េរូ លោកស្រី Keiko Fujimori នៅខាងក្រៅសប្តាហ៍កិច្ចប្រជុំកំពូល APEC។ ក្នុងជំនួបនេះ ដើម្បីនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ប៉េរូ ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យប្រទេសទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; ព្រមទាំងស្នើឱ្យប៉េរូបន្តបង្កើតលក្ខខណ្ឌអំណោយផលដល់សហគ្រាសវៀតណាមក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅប៉េរូ។អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីប៉េរូ លោកស្រី Keiko Fujimori៕ រូបថត៖ VNAចំណែកឯប្រធានាធិបតី លោកស្រី Keiko Fujimori មានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យដែលភាគីទាំងពីរមានសក្តានុពល និងការយកចិត្តទុកដាក់រួម ជាពិសេសគឺសេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មកសិផល ថាមពល និងការធ្វើអាជីវកម្មរ៉ែ។ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តបង្កើនកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និង APEC; ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងតំបន់អាមេរិកឡាទីន៕
អត្ថបទផ្សេងទៀត មហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ បានប្រារព្ធយ៉ាងឱឡារិក18/11/2026ព័ត៌មាននាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៧ (AIPA-៤៧) ក្រោមមូលបទ “សភាធានានូវសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយសន្តិភាព វិបុលភាព និងយកប្រជាជនជាស្នូល”។ បង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាមនិងបណ្តាប្រទេសអាស៊ាន18/11/2026ព័ត៌មានអគ្គលេបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង(ចិន)18/11/2026ព័ត៌មានពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងទុង (ចិន) ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម18/11/2026ព័ត៌មានដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍17/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ ទំនាក់ទំនងវៀតណាម-ឈីលីនឹងឈានដល់កម្រិតថ្មីមួយដ៏ស៊ីជម្រៅនិងជាក់ស្ដែង17/11/2026ព័ត៌មានវៀតណាមជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវរបស់ APEC17/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត