ព័ត៌មាន ពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងទុង (ចិន) ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម 18/11/2026 នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងសិនជិន ខេត្តក្វាងទុង ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចការងារនៅចិន អគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ័ង គុនមីង (Huang Kunming) លេខាធិការគណៈកម្មាធិការបក្សខេត្តក្វាងទុង។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជួបពិភាក្សាជាមួយលោក ហួង គុនមីង លេខាធិការគណៈកម្មាធិការបក្សខេត្តក្វាងទុង។ រូបថត៖ VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងទុង ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម; ជំរុញការតភ្ជាប់រវាងតំបន់ឈូងសមុទ្រធំ ក្វាងទុង - ហុងកុង - ម៉ាកាវ ជាមួយបណ្តាខេត្ត ក្រុងរបស់វៀតណាម ពង្រឹងការផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ផ្សារភ្ជាប់ការវិនិយោគជាមួយការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យសហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យខេត្តក្វាងទុង នាំចូលឱ្យបានកាន់តែច្រើននូវមុខទំនិញដែលជាប្រៀបខ្លាំងរបស់វៀតណាម ជំរុញការតភ្ជាប់ភស្តុភារកម្ម (logistics); ជំរុញកិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មជ្ឈមណ្ឌលនវានុវត្តន៍ និងសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានបំណងចង់ឱ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព នូវឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម - ចិន ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្មលើកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងលោកប្រធាន ហូ ជីមិញ និងប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រទេសទាំងពីរនៅខេត្តក្វាងទុង។លេខាធិការគណៈកម្មាធិការបក្សខេត្តក្វាងទុង លោក ហ័ង គុនមីង បានសង្កត់ធ្ងន់ថា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ព្រមទាំងអះអាងថា ខេត្តក្វាងទុងត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ លើកទឹកចិត្តសហគ្រាសធំៗ និងបច្ចេកវិទ្យាខ្ពស់មកវិនិយោគនៅវៀតណាម និងបើកទូលាយការនាំចូលកសិផល និងផ្លែឈើរបស់វៀតណាម។ លោក ហ័ង គុនមីង ក៏បានបង្ហាញថា លោកនឹងបន្តថែរក្សាឱ្យបានល្អនូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងសកម្មភាពរបស់លោកប្រធាន ហូ ជីមិញ និងបណ្តាឥស្សរជនបដិវត្តន៍ជំនាន់មុនរបស់វៀតណាមនៅខេត្តក្វាងទុង ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនខេត្តក្វាងទុង និងមូលដ្ឋាននានារបស់វៀតណាមផងដែរ៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម គណៈកម្មាធិការបក្សខេត្តក្វាងទុង

នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកា នៅទីក្រុងសិនជិន ខេត្តក្វាងទុង ក្នុងឱកាសអញ្ជើញចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៦ និងបំពេញទស្សនកិច្ចការងារនៅចិន អគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ហ័ង គុនមីង (Huang Kunming) លេខាធិការគណៈកម្មាធិការបក្សខេត្តក្វាងទុង។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជួបពិភាក្សាជាមួយលោក ហួង គុនមីង លេខាធិការគណៈកម្មាធិការបក្សខេត្តក្វាងទុង។ រូបថត៖ VNAក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងខេត្តក្វាងទុង ជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានារបស់វៀតណាម; ជំរុញការតភ្ជាប់រវាងតំបន់ឈូងសមុទ្រធំ ក្វាងទុង - ហុងកុង - ម៉ាកាវ ជាមួយបណ្តាខេត្ត ក្រុងរបស់វៀតណាម ពង្រឹងការផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ផ្សារភ្ជាប់ការវិនិយោគជាមួយការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យសហគ្រាសវៀតណាមចូលរួមកាន់តែស៊ីជម្រៅទៅក្នុងខ្សែសង្វាក់តម្លៃ។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានស្នើឱ្យខេត្តក្វាងទុង នាំចូលឱ្យបានកាន់តែច្រើននូវមុខទំនិញដែលជាប្រៀបខ្លាំងរបស់វៀតណាម ជំរុញការតភ្ជាប់ភស្តុភារកម្ម (logistics); ជំរុញកិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងបណ្តាសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ មជ្ឈមណ្ឌលនវានុវត្តន៍ និងសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម មានបំណងចង់ឱ្យភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព នូវឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម - ចិន ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើអាជីវកម្មលើកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងលោកប្រធាន ហូ ជីមិញ និងប្រវត្តិសាស្ត្របដិវត្តន៍របស់ប្រទេសទាំងពីរនៅខេត្តក្វាងទុង។លេខាធិការគណៈកម្មាធិការបក្សខេត្តក្វាងទុង លោក ហ័ង គុនមីង បានសង្កត់ធ្ងន់ថា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច - ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; ព្រមទាំងអះអាងថា ខេត្តក្វាងទុងត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ លើកទឹកចិត្តសហគ្រាសធំៗ និងបច្ចេកវិទ្យាខ្ពស់មកវិនិយោគនៅវៀតណាម និងបើកទូលាយការនាំចូលកសិផល និងផ្លែឈើរបស់វៀតណាម។ លោក ហ័ង គុនមីង ក៏បានបង្ហាញថា លោកនឹងបន្តថែរក្សាឱ្យបានល្អនូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដែលផ្សាភ្ជាប់នឹងសកម្មភាពរបស់លោកប្រធាន ហូ ជីមិញ និងបណ្តាឥស្សរជនបដិវត្តន៍ជំនាន់មុនរបស់វៀតណាមនៅខេត្តក្វាងទុង ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ ការអប់រំ និងបណ្តុះបណ្តាល ការផ្លាស់ប្តូរមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនខេត្តក្វាងទុង និងមូលដ្ឋាននានារបស់វៀតណាមផងដែរ៕
អត្ថបទផ្សេងទៀត ដើរតួនាទីត្រួសត្រាយផ្លូវក្នុងការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍17/11/2026ព័ត៌មានកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី៣។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម៖ ទំនាក់ទំនងវៀតណាម-ឈីលីនឹងឈានដល់កម្រិតថ្មីមួយដ៏ស៊ីជម្រៅនិងជាក់ស្ដែង17/11/2026ព័ត៌មានវៀតណាមជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវរបស់ APEC17/11/2026ព័ត៌មានវៀតណាម និងឈីលី លើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ17/11/2026ព័ត៌មានលោកអគ្គលេបក្ស ប្រធានរដ្ឋ តូ ឡឹម បញ្ចប់ប្រកបដោយជោគជ័យនូវសកម្មភាពក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០17/11/2026ព័ត៌មានវៀតណាមតែងតែឱ្យតម្លៃនិងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ច17/11/2026ព័ត៌មានពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រនិងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពរវាងអាស៊ាន-ចិន17/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត