ព័ត៌មាន វៀតណាមតែងតែឱ្យតម្លៃនិងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ច 17/11/2026 វៀតណាមតែងតែឱ្យតម្លៃ និងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VNA)អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងយ៉ាងដូច្នេះ ក្នុងអំឡុងពេលទទួលទានអាហារពេលព្រឹកនិងធ្វើការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ផ្លាស់ប្តូរនិងចែករំលែកទស្សនៈលើការអភិវឌ្ឍថ្មីៗរបស់បក្សនីមួយៗ ប្រទេសនីមួយៗ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ មេដឹកនាំទាំងបី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងបី ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់កំពង់ផែ ភស្តុភារកម្ម ថាមពល និងពាណិជ្ជកម្មព្រំដែន។ មេដឹកនាំទាំងបីបានឯកភាពគ្នាបន្តចាត់ទុកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំង ៣ ពង្រឹងការសម្របសម្រួលរវាងកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធក្នុងការធានាសន្តិសុខជាតិ ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស; ពង្រីកការជួបប្រាស្រ័យគ្នារវាងអង្គការនយោបាយ-សង្គម មូលដ្ឋាន និងជំនាន់យុវជននៃប្រទេសទាំងបី រួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។ទាក់ទងនឹងស្ថានភាពតំបន់និងអន្តរជាតិ មេដឹកនាំទាំងបីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ការដោះស្រាយការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមរួម រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។មេដឹកនាំទាំងបីបានឯកភាពគ្នាសម្របសម្រួល និងត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ជំនួបរបស់ប្រមុខបក្សទាំងបីលើកទី ៥ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឡាវក្នុងឆ្នាំ ២០២៧៕ តាម vovworld.vn/km-KH/ Tags:អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា

វៀតណាមតែងតែឱ្យតម្លៃ និងកំណត់ទំនាក់ទំនងជាមួយកម្ពុជានិងឡាវជាអាទិភាពចម្បងជានិច្ចក្នុងគោលនយោបាយកិច្ចការបរទេស។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VNA)អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអះអាងយ៉ាងដូច្នេះ ក្នុងអំឡុងពេលទទួលទានអាហារពេលព្រឹកនិងធ្វើការជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត និងប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ផ្លាស់ប្តូរនិងចែករំលែកទស្សនៈលើការអភិវឌ្ឍថ្មីៗរបស់បក្សនីមួយៗ ប្រទេសនីមួយៗ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ មេដឹកនាំទាំងបី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងបី ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការតភ្ជាប់កំពង់ផែ ភស្តុភារកម្ម ថាមពល និងពាណិជ្ជកម្មព្រំដែន។ មេដឹកនាំទាំងបីបានឯកភាពគ្នាបន្តចាត់ទុកកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំង ៣ ពង្រឹងការសម្របសម្រួលរវាងកងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធក្នុងការធានាសន្តិសុខជាតិ ការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន; បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស; ពង្រីកការជួបប្រាស្រ័យគ្នារវាងអង្គការនយោបាយ-សង្គម មូលដ្ឋាន និងជំនាន់យុវជននៃប្រទេសទាំងបី រួមចំណែកដល់ការពង្រឹងមូលដ្ឋានគ្រឹះសង្គមសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង។ទាក់ទងនឹងស្ថានភាពតំបន់និងអន្តរជាតិ មេដឹកនាំទាំងបីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព ការដោះស្រាយការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ; ពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសអាស៊ាន និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ានក្នុងការឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមរួម រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់។មេដឹកនាំទាំងបីបានឯកភាពគ្នាសម្របសម្រួល និងត្រៀមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ជំនួបរបស់ប្រមុខបក្សទាំងបីលើកទី ៥ ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសឡាវក្នុងឆ្នាំ ២០២៧៕
អត្ថបទផ្សេងទៀត ពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រនិងរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាពរវាងអាស៊ាន-ចិន17/11/2026ព័ត៌មាននាព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង រួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននានា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៩។ វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសនិងអង្គការជាសមាជិកហ្វ្រង់កូហ្វូនី17/11/2026ព័ត៌មានវៀតណាមត្រៀមខ្លួនជាស្រេចជំរុញការតភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងលំហរហ្វ្រង់កូហ្វូនី17/11/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០15/11/2026ព័ត៌មានអ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦15/11/2026ព័ត៌មានប្រធានាធិបតីនៃសាធារណរដ្ឋឈីលីនិងលោកជំទាវ អញ្ជើញមកដល់ហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម15/11/2026ព័ត៌មានវៀតណាមរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍ហ្វ្រង់កូហ្វូនី ប្រកបដោយសាមគ្គីភាព ថាមវន្ត និងឆ្ពោះទៅប្រជាជន14/11/2026ព័ត៌មាន អត្ថបទផ្សេងទៀត