ពិធីបើកនេះត្រូវបានដឹកនាំដោយប្រធានរដ្ឋសភាហ្វីលីពីន និងជាប្រធាន AIPA-៤៧ Faustino “Bojie” G. Dy III ដោយមានការចូលរួមពីថ្នាក់ដឹកនាំសភានៃបណ្តាប្រទេសជាសមាជិក សភាសង្កេតការណ៍ លេខាធិការដ្ឋាន AIPA លេខាធិការដ្ឋានអាស៊ាន ភ្ញៀវកិត្តិយស និងដៃគូអភិវឌ្ឍន៍របស់ AIPA។ មុនពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន រួមជាមួយប្រធានគណៈប្រតិភូសភានៃបណ្តាប្រទេសជាសមាជិក បានអញ្ជើញថតរូបអនុស្សាវរីយ៍រួមគ្នា។
ក្នុងឱកាសនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានផ្ញើសារលិខិតជូនចំពោះមហាសន្និបាត AIPA-៤៧។ ដោយអះអាងថា ការអភិវឌ្ឍរបស់វៀតណាមតែងតែផ្សារភ្ជាប់ជាមួយវិបុលភាពរួមរបស់អាស៊ាន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមនឹងបន្តរួមដំណើរជាមួយសភានៃបណ្តាប្រទេសជាសមាជិក រួមចំណែកកាន់តែជាក់ស្តែងថែមទៀតក្នុងសកម្មភាពរបស់ AIPA ដើម្បីរួមចំណែកកសាងសហគមន៍អាស៊ានប្រកបដោយភាពធន់ ស្វាហាប់ ច្នៃប្រឌិត និងយកប្រជាជនជាស្នូល។
ប្រធានរដ្ឋសភា ត្រឹនថាញ់មិន ថតរូបជាក្រុមជាមួយប្រធានគណៈប្រតិភូសភាមកពីប្រទេសសមាជិក។ រូបថត៖ VNA
នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹន ថាញ់មិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គលើកទី ១ នៃមហាសន្និបាត AIPA-៤៧៕