• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ស្នើទិសដៅធំៗ ចំនួនបី ដើម្បីបន្តពង្រីកតួនាទីរបស់ APEC

APEC ចាំបាច់ត្រូវធ្វើជាបណ្តាញសន្ទនាជាយុទ្ធសាស្ត្រ បើកចំហ និងស្ថាបនា ព្រមទាំងជាស្ពានតភ្ជាប់ដើម្បីឱ្យភាគីនានាដោះស្រាយការខ្វែងគំនិតគ្នា កាត់បន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយជាក់ស្តែង។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ចូលរួមកិច្ចប្រជុំកំពូល APEC ២០២៦។ រូបថត៖ VNA

នេះគឺជាការអះអាងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ចនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីក្រុងសិនជិន ប្រទេសចិន។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានចែករំលែកចក្ខុវិស័យ និងសំណើរបស់វៀតណាម ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ APEC ក្នុងដំណាក់កាលថ្មី។ នៅចំពោះមុខការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃស្ថានភាពពិភពលោកនិងតំបន់ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើទិសដៅធំៗ ចំនួនបី ដើម្បីបន្តពង្រីកតួនាទីរបស់ APEC។

ក្នុងនោះ APEC ត្រូវត្រួសត្រាយផ្លូវជំរុញបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគបើកចំហទូលំទូលាយ បង្កើតសន្ទុះថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់សេដ្ឋកិច្ច; ធានានូវលំហូរពាណិជ្ជកម្មប្រកបដោយភាពរលូន ស្ថិរភាព និងចីរភាព; ធានាដំណើរការជាប់លាប់នៃខ្សែសង្វាក់ផ្គត់ផ្គង់ជាយុទ្ធសាស្ត្រ; និងលើកកម្ពស់ភាពធន់ សមត្ថភាពសម្របខ្លួន ភាពម្ចាស់ការនៃខឿនសេដ្ឋកិច្ចនីមួយៗ និងតំបន់ទាំងមូល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានលើកឡើងថា APEC ចាំបាច់ត្រូវក្លាយជាកន្លែងបណ្តុះគំនិត និងជាបរិយាកាសសាកល្បងដ៏ល្អបំផុតសម្រាប់ក្របខ័ណ្ឌស្ថាប័នជំនាន់ថ្មី និងគំរូកំណើនដែលយកបច្ចេកវិទ្យា និងនវានុវត្តន៍ធ្វើជាកម្លាំងចលករ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានស្នើឱ្យ APEC ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនុកចិត្ត និងរក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ…។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុង កិច្ចប្រជុំកំពូល APEC ២០២៦។ រូបថត៖ VNA

ថ្នាក់ដឹកនាំ APEC បានវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម ជាពិសេសទិសដៅធំៗសម្រាប់កិច្ចសហប្រតិបត្តិការ APEC ក្នុងដំណាក់កាលថ្មី។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ថ្នាក់ដឹកនាំទាំងអស់បានអនុម័តសេចក្តីថ្លែងការណ៍កំពូល និងឯកសារចំនួន ៣ រួមមាន៖ ក្របខ័ណ្ឌសហប្រតិបត្តិការ APEC ស្តីពីឌីជីថលូបនីយកម្មពាណិជ្ជកម្ម ឆ្នាំ ២០២៦-២០៣០; ការទាញយកប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត ដើម្បីសុខុមាលភាពរបស់ប្រជាជន; និងផែនការមេស្តីពីការតភ្ជាប់ APEC ឆ្នាំ ២០២៦-២០៣៥៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទទួលជួបនាយករដ្ឋមន្ត្រីសិង្ហបុរី ប្រធានាធិបតីកូរ៉េខាងត្បូងនិងនាយកគ្រប់គ្រង IMF

នាថ្ងៃទី ១៨ ខែវិច្ឆិកា នៅក្រៅកិច្ចប្រជុំសប្តាហ៍កំពូល APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងនាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva។

Top