លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអញ្ជើញចូលរួមក្នុងកម្មវិធីជំនួបរវាងយុវជនវៀតណាម - ចិន ដែលចូលរួមក្នុងកម្មវិធី “ដំណើរក្រហមសិក្សាស្រាវជ្រាវ" នៅខេត្តយូណាន ប្រទេសចិន។ រុបថត៖ VNA
សកម្មភាពនេះប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមសប្តាហ៍កំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣៣ និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅចិន របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ កម្មវិធី “ដំណើរក្រហមសិក្សាស្រាវជ្រាវរបស់យុវជន" គឺជាគម្រោងដ៏សំខាន់មួយដែលលោ កអគ្គលេខាបក្ស ប្រធានរដ្ឋ ស៊ី ជីនពីង (Xi Jinping) និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានប្រកាសដំណើរការពីខែមេសា ឆ្នាំ ២០២៥ ដើម្បីឱ្យយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរស្វែងយល់ពីប្រភពដើមបដិវត្តន៍ និងបន្តថែរក្សាចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញដ្លែងនៅក្នុងជំនួប។ រូបថត៖ VNA
ថ្លែងសុន្ទរកថាក្នុងឱកាសនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែចាត់ទុកការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន គឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពចម្បងនៅក្នុងគោលនយោបាយការបរទេសឯករាជ្យ ម្ចាស់ការ ពឹងផ្អែកលើខ្លួនឯង ពហុភាគីនិយម និងពិពិធកម្មរបស់វៀតណាម។ បញ្ចប់ “ដំណើរក្រហមសិក្សាស្រាវជ្រាវ" នៅខេត្តយូណាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជឿជាក់ថា យុវជនទាំងអស់នឹងបើកទំព័រដំណើរមិត្តភាពថ្មីមួយដែរ៕