• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ និងភរិយា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

នាថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev) និងភរិយា បានអញ្ជើញមកដល់រដ្ឋធានីហាណូយ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា តបតាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងភរិយា។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហ័ង ថាញ់ទុង ស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ និងភរិយា នៅអាកាសយានដ្ឋានអន្តរជាតិណយបាយ ទីក្រុងហាណូយ។ រូបថត៖ VNA

នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី ២ របស់លោកប្រធានាធិបតី អ៊ីលហាម អាលីយ៉េវ មកកាន់វៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចលើកដំបូងកាលពីឆ្នាំ ២០១៤ មក។ ដំណើរទស្សនកិច្ចនេះរួមចំណែកនាំយកទំនាក់ទំនងវៀតណាម-អាស៊ែបៃហ្សង់ ឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី សក្តិសមទៅនឹងកម្រិតនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ៕

តាម​ vovworld.vn/km-KH/

ទិវាវប្បធម៌វៀតណាម ឆ្នាំ ២០២៦៖ អាវផាយប្រាំផ្ទាំងនិទានរឿងរ៉ាវវប្បធម៌វៀតណាម នៅកាណាដា

ទិវាវប្បធម៌វៀតណាម ឆ្នាំ ២០២៦៖ អាវផាយប្រាំផ្ទាំងនិទានរឿងរ៉ាវវប្បធម៌វៀតណាម នៅកាណាដា

ក្នុងឱកាសទិវាមហាសាមគ្គីភាពប្រជាជាតិទាំងមូល (ថ្ងៃទី ១៨ ខែវិច្ឆិកា) និងឆ្ពោះទៅកាន់ទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) ក្រុមប្រឹក្សាវប្បធម៌ និងអប់រំ កាណាដា - វៀតណាម (CVCEC) បានរៀបចំកម្មវិធីពិសោធន៍ស្លៀកអាវផាយប្រាំផ្ទាំង សម្រាប់សិស្សានុសិស្សអន្តរជាតិ នៅវិទ្យាស្ថាន វេហ្គា (Vega) ក្នុងទីក្រុងតូរ៉ុនតូ។

Top