• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសចាប់ផ្តើមអាជីវកម្មកូរ៉េខាងត្បូងស្វែងរកទីផ្សារនិងឱកាសសហប្រតិបត្តិការនៅវៀតណាម

 នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហូជី​មិញបានប្រព្រឹត្តទៅព្រឹត្តិការណ៍ Business Model Demo សំដៅ​តភ្ជាប់ទីផ្សារនិងឱកាសសហប្រតិបត្តិការ នៅវៀតណាម សម្រាប់​សហគ្រាស​ចាប់ផ្តើម​អាជីវកម្ម​កូរ៉េខាង​ត្បូង​។​
 
នេះក៏​ជាព្រឹត្តិការណ៍ចាប់ផ្តើមកម្មវិធី Runway To The World វដ្តទី២ ឆ្នាំ ២០១៩។ សហគ្រាសកូរ៉េខាងត្បូង ដែល​ចូលរួម​កម្ម​វិធីលើកនេះ នឹងជួបជាមួយវិនិយោគិន ដៃគូមាន​សក្កានុភាព ដើម្បីឆ្ពោះទៅ​ការ​អភិវឌ្ឍ​ទីផ្សារ​នៅវៀត​ណាម​។ សហគ្រាស​កូរ៉េខាងត្បូង ដែលមក​ស្វែងរកទីផ្សារនៅវៀតណាមលើកនេះ បានជ្រើសរើសពី​សហគ្រាស​ចាប់​​ផ្តើមអាជីវកម្ម​ចំនួន ១០០ អង្គភាព ​ដែលចូលរួមក្នុងកម្ម​វិធី Runway To The ​World នៅកូរ៉េ​ខាង​ត្បូង​។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាង​កូរ៉េខាងត្បូង​និងវៀតណាមកំពុងមានកា​រអភិវឌ្ឍ​យ៉ាង​ល្អ សង្ឃឹម​ថា សហគ្រាសវៀតណាមក៏អាច​ស្វែងរកនិងអភិ វឌ្ឍន៍នៅទីផ្សាររបស់កូរ៉េខាង​ត្បូងជាមិន​ខាន៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀត​ណាម​
 

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកដែលទទួលបានការជឿទុកចិត្តរបស់ប្រជាជននិងរស់នៅក្នុងដួងចិត្តរបស់ប្រជាជន

លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃនៃបដិវត្តន៍វៀតណាមហើយលោកបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ។ ប្រជាជនវៀតណាមគ្រប់រូប សុទ្ធតែផ្ដល់ការគោរពចំពោះអគ្គលេខាបក្ស Nguyen Phu Trong ជាថ្នាក់ដឹកនាំឆ្នើមមួយរូប ជាអ្នកដែលតែងដាក់ផលប្រយោជន៍របស់ប្រជាជនជាគោលដៅដើម្បីខិតខំប្រឹងប្រែង ជាអ្នកស្និទ្ធស្នាលនិងផ្សាភ្ជាប់ជាមួយប្រជាជនជានិច្ច ហើយលោកមានទឹកចិត្តសប្បុរស។

Top