ព័ត៌មាន

សហគ្រាសចាប់ផ្តើមអាជីវកម្មកូរ៉េខាងត្បូងស្វែងរកទីផ្សារនិងឱកាសសហប្រតិបត្តិការនៅវៀតណាម

 នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហូជី​មិញបានប្រព្រឹត្តទៅព្រឹត្តិការណ៍ Business Model Demo សំដៅ​តភ្ជាប់ទីផ្សារនិងឱកាសសហប្រតិបត្តិការ នៅវៀតណាម សម្រាប់​សហគ្រាស​ចាប់ផ្តើម​អាជីវកម្ម​កូរ៉េខាង​ត្បូង​។​
 
នេះក៏​ជាព្រឹត្តិការណ៍ចាប់ផ្តើមកម្មវិធី Runway To The World វដ្តទី២ ឆ្នាំ ២០១៩។ សហគ្រាសកូរ៉េខាងត្បូង ដែល​ចូលរួម​កម្ម​វិធីលើកនេះ នឹងជួបជាមួយវិនិយោគិន ដៃគូមាន​សក្កានុភាព ដើម្បីឆ្ពោះទៅ​ការ​អភិវឌ្ឍ​ទីផ្សារ​នៅវៀត​ណាម​។ សហគ្រាស​កូរ៉េខាងត្បូង ដែលមក​ស្វែងរកទីផ្សារនៅវៀតណាមលើកនេះ បានជ្រើសរើសពី​សហគ្រាស​ចាប់​​ផ្តើមអាជីវកម្ម​ចំនួន ១០០ អង្គភាព ​ដែលចូលរួមក្នុងកម្ម​វិធី Runway To The ​World នៅកូរ៉េ​ខាង​ត្បូង​។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការរវាង​កូរ៉េខាងត្បូង​និងវៀតណាមកំពុងមានកា​រអភិវឌ្ឍ​យ៉ាង​ល្អ សង្ឃឹម​ថា សហគ្រាសវៀតណាមក៏អាច​ស្វែងរកនិងអភិ វឌ្ឍន៍នៅទីផ្សាររបស់កូរ៉េខាង​ត្បូងជាមិន​ខាន៕

 

តាម VOV5 - វិទ្យុសំឡេង​​វៀត​ណាម​
 


top