• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍វៀតណាមនៅប្រទេសនានាស្វាគមន៍និទាឃរដូវឆ្នាំជូតទោស័ក

នាថ្ងៃទី ១៥ ខែមករា ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីរៀបចំពិធីបុណ្យតេតសម្រាប់សហគមន៍ - អំណរនិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ ក្នុងបរិយាកាសកក់ក្តៅនៃស្រុកកំណើត។


សកម្មភាពស្វាគមន៍និទាឃរដូវឆ្នាំជូតទោស័ក (រូវថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលីលោកស្រី Nguyen Thi Bich Hue បានរំលឹកឡើងវិញអំពីសមិទ្ធិផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៩។ ទន្ទឹមនឹងនោះ លោកស្រីបានអរគុណចំពោះការចូលរួមចំណែករបស់សហគមន៍វៀតណាមនៅអ៊ីតាលី ហើយលោកស្រីក៏បានសង្ឃឹមថា សហគមន៍នឹងបន្តក្លាយជាស្ពានប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរផងដែរ។

ម៉្យាងវិញទៀត នាថ្ងៃដដែល នៅទីក្រុងយ៉ាំងហ្គោន ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាបានសហការជាមួយ​សហគ្រាសនិងសហគមន៍វៀតណាមក៏រៀបចំពិធីបុណ្យតេតសម្រាប់សហគមន៍ - ដោយអំណរនិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ ផងដែរ។ នៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ាលោក Ly Quoc Tuan បានបញ្ជាក់ថា ស្ថានទូតវៀតណាមបំណងប្រាថ្នាបន្តទទួលបានការគាំទ្រ កិច្ចសហប្រតិបតិ្តការនិងការរួមដំណើររបស់ប្រជាជនសហគមន៍រួមទាំងបណ្ដាអាជីវករវៀតណាមនៅមីយ៉ាន់ម៉ាដើម្បីរួមចំណែកក្នុងការបំពេញបេសកកម្មប្រកបដោយល្អប្រសើរក្នុងដំណើរឆ្ពោះទៅខាងមុខ។

នាយប់ថ្ងៃទី ១៦ ខែមករា នៅរដ្ឋធានីប្រាក ស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកក៏បានរៀបចំពិធីបុណ្យតេតប្រពៃណីជាតិនិទាឃរដូវឆ្នាំជូតទោស័កឆ្នាំ ២០២០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ សំឡេងក្រោមពន្លឺព្រះអាទិត្យ

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "សំឡេងក្រោមពន្លឺព្រះអាទិត្យ"

នាយប់ថ្ងៃទី២៣ ខែមីនា នៅរោងមហោស្រព Ho Guom ទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងការប្រគំតន្ត្រីស៊ីមហ្វូនីក្រោមប្រធានបទ "សំឡេងក្រោមពន្លឺព្រះអាទិត្យ" ដែលជាការបង្ហាញមុខលើកដំបូងនៃវង់តន្ត្រីស៊ីមហ្វូនីកងទ័ព។

Top