ថ្លែងមតិក្នុងពិធី តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង កុងស៊ុល Nguyen Thanh Tan បានអះអាងថា វៀតណាម និងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ ដែលមានទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង”។
កុងស៊ុល Nguyen Thanh Tan បានសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនៅកម្ពុជាគឺជា “អ្នកនាំសាររបស់ប្រជាជន” ដែលរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ។ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង នឹងរួមដំណើរ ជាមួយបងប្អូនជនរួមជាតិជានិច្ច ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងប្រជាជននៃបណ្ដាខេត្តភាគពាយ័ព្យកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមចំណែកកសាងសហគមន៍ប្រកបដោយសន្តិភាព វិបុលភាព និងនិរន្តរភាព។ ចូលរួមក្នុងពិធីនេះ លោក Nguyen Cong Nguyen ប្រធានសមាគមខ្មែរ-វៀត ណាម សាខាខេត្តប៉ៃលិន បានឲ្យដឹងថា៖
“ក្នុងឱកាសនៃពីធីបុណ្យជាតិដ៏ឧត្តុង្គឧត្តមនេះ សម្រាប់អ្នកដែលរស់នៅ និងធ្វើការឆ្ងាយពីមាតុភូមិ ក្នុងបេះដូងអាណិកជនវៀតណាមម្នាក់ៗ សុទ្ធតែពោរពេញដោយ អារម្មណ៍នឹករលឹកដល់មាតុភូមិ។ ទិវាបុណ្យជាតិ គឺជាឱកាសសម្រាប់បងប្អូនអាណិក ជនវៀតណាម ដើម្បីបង្ហាញពីការដឹងគុណចំពោះមនុស្សជំនាន់មុន ដែលបានលះបង់ ដើម្បីមាតុភូមិបានដូចសព្វថ្ងៃនេះ”៕