• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដាក់ជូនរដ្ឋសភាជាបន្ទាន់នូវយន្តការនិងគោលនយោបាយពិសេស ដើម្បីអនុវត្តសមាហរណកម្មអន្តរជាតិ

នេះជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំជាតិស្តីពីសមាហរណកម្មអន្តរជាតិ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ សីហា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

កិច្ចប្រជុំនេះមានគោលបំណងបន្តអនុវត្ត និងអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា ចាប់តាំងពីការប្រកាសឱ្យអនុវត្តន៍ (ខែមករា ឆ្នាំ ២០២៥) សេចក្តីសម្រេចចិត្តលេខ ៥៩ បានបន្តពង្រីកនិងលើកកំពស់បណ្តាញដៃគូ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ និងពង្រីកកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើន។ ពោលគឺ ចាប់តាំងពីខែមករាឆ្នាំ ២០២៥ មក វៀតណាមបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចំនួន ៩ ដោយនាំចំនួនដៃគូដែលវៀតណាមមានទំនាក់ទំនងពីភាពជាដៃគូគ្រប់ជ្រុងជ្រោយឡើងដល់ ៣៨ ប្រទេស។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សមាហរណកម្មអន្តរជាតិពិតជាបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់ដើម្បីបង្កើនកម្លាំងផ្ទៃក្នុង បម្រើការអភិវឌ្ឍប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេល ៧ ខែកន្លងទៅ បរិមាណទំនិញនាំចេញសរុបសម្រេចបានជាង ៥១៤ ពាន់លានដុល្លារអាមេរិក; ទុនវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីនិងអនុវត្តសរុបបានឈានដល់ ២៤ ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ទាំង ១៥ ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ខ្ពស់បំផុតក្នុងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យយល់ច្បាស់នូវសេចក្តីសម្រេចចិត្តលេខ៥៩ ជាពិសេសខ្លឹមសារស្តីពីការត្រិះរិះថ្មី វិធីសាស្រ្តថ្មី និងវិធីអនុវត្តសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី៖

“ស្មារតីនៃការផ្តោតការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើការផ្លាស់ប្តូរការត្រិះរិះក្នុងសមាហរណកម្មអន្តរជាតិ ពីប្រទេសដែលមានការបោះជំហានយឺតយ៉ាវ ពេលចូលរួម ចុះហត្ថលេខា ពោលគឺចូលរួមក្នុងស្ថានភាពអនុវត្តយ៉ាងសកម្ម រួមចំណែកក្នុងការកសាង និងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនិងច្បាប់ថ្មី។ មិនត្រឹមតែទាក់ទាញធនធានប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះត្រូវតែត្រៀមខ្លួនដើម្បីចែករំលែក និងរួមចំណែកយ៉ាងសកម្មនូវធនធាន បញ្ហាទូទៅនៃពិភពលោក”។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្ហើយជាបន្ទាន់នូវការអភិវឌ្ឍសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បីអនុវត្តន៍សមាហរណកម្មអន្តរជាតិ នាំសមាហរណកម្មអន្តរជាតិឱ្យក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុនសាមស៊ុង អេឡិចត្រូនិក (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top