នេះជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជិញ ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំជាតិស្តីពីសមាហរណកម្មអន្តរជាតិ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ២៦ សីហា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)
កិច្ចប្រជុំនេះមានគោលបំណងបន្តអនុវត្ត
និងអនុម័តលើសេចក្តីសម្រេចចិត្តលេខ ៥៩ របស់ការិយាល័យនយោបាយស្តីពីការធ្វើសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា
ចាប់តាំងពីការប្រកាសឱ្យអនុវត្តន៍ (ខែមករា ឆ្នាំ ២០២៥) សេចក្តីសម្រេចចិត្តលេខ ៥៩
បានបន្តពង្រីកនិងលើកកំពស់បណ្តាញដៃគូ ធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ
និងពង្រីកកិច្ច សហប្រតិបត្តិការលើវិស័យជាច្រើន។ ពោលគឺ ចាប់តាំងពីខែមករាឆ្នាំ ២០២៥
មក វៀតណាមបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសចំនួន ៩
ដោយនាំចំនួនដៃគូដែលវៀតណាមមានទំនាក់ទំនងពីភាពជាដៃគូគ្រប់ជ្រុងជ្រោយឡើងដល់ ៣៨
ប្រទេស។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា
សមាហរណកម្មអន្តរជាតិពិតជាបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់ដើម្បីបង្កើនកម្លាំងផ្ទៃក្នុង
បម្រើការអភិវឌ្ឍប្រទេសជាតិប្រកបដោយប្រសិទ្ធភាព។ ក្នុងរយៈពេល ៧ ខែកន្លងទៅ
បរិមាណទំនិញនាំចេញសរុបសម្រេចបានជាង ៥១៤ ពាន់លានដុល្លារអាមេរិក; ទុនវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីនិងអនុវត្តសរុបបានឈានដល់ ២៤
ពាន់លានដុល្លារអាមេរិក ស្ថិតក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍ទាំង ១៥
ដែលទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ខ្ពស់បំផុតក្នុងពិភពលោក។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យយល់ច្បាស់នូវសេចក្តីសម្រេចចិត្តលេខ៥៩
ជាពិសេសខ្លឹមសារស្តីពីការត្រិះរិះថ្មី វិធីសាស្រ្តថ្មី
និងវិធីអនុវត្តសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី៖
“ស្មារតីនៃការផ្តោតការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើការផ្លាស់ប្តូរការត្រិះរិះក្នុងសមាហរណកម្មអន្តរជាតិ
ពីប្រទេសដែលមានការបោះជំហានយឺតយ៉ាវ ពេលចូលរួម ចុះហត្ថលេខា
ពោលគឺចូលរួមក្នុងស្ថានភាពអនុវត្តយ៉ាងសកម្ម រួមចំណែកក្នុងការកសាង
និងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនិងច្បាប់ថ្មី។
មិនត្រឹមតែទាក់ទាញធនធានប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះត្រូវតែត្រៀមខ្លួនដើម្បីចែករំលែក
និងរួមចំណែកយ៉ាងសកម្មនូវធនធាន បញ្ហាទូទៅនៃពិភពលោក”។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យបង្ហើយជាបន្ទាន់នូវការអភិវឌ្ឍសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា
ស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បីអនុវត្តន៍សមាហរណកម្មអន្តរជាតិ
នាំសមាហរណកម្មអន្តរជាតិឱ្យក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ៕