• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-នូវែលសេឡង់ប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការក្នុងយុគសម័យថ្មី

តបតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានសភានូវែលសេឡង់ លោក Gerry Brownlee បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែសីហា។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការនាំទំនាក់ទំនង ភាព ជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឡើងកំពស់ថ្មីក្នុងយុគ្គសម័យថ្មី។

ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កម្រិតខ្ពស់បំផុតក្នុងទំនាក់ទំនងការបរទេសរបស់វៀតណាម ត្រូវបានបង្កើតឡើងជាមួយនូវែលសេឡង់ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់ប៉ុណ្ណោះទេ ថែមទាំងជាការឆ្លុះបញ្ចាំងពីទំនុកចិត្តយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តនយោបាយនៃប្រទេសទាំងពីរ ក្នុងយុគសម័យសហប្រតិបត្តិការថ្មីទៀតផង។

របត់សំខាន់ក្នុងកំណាត់ផ្លូវពាក់កណ្តាលសតវត្ស

ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ចាប់តាំងពីបង្កើតទំនាក់ទំនងការទូត (១៩៧៥-២០២៥) ទំនាក់ទំនងវៀតណាម-នូវែលសេឡង់ទទួលបានវឌ្ឍនភាពនិងសម្រេចបានសមិទ្ធិផលលេចធ្លោជាច្រើន។ ចាប់តាំងពី "សេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហប្រតិបត្តិការ" ក្នុងឆ្នាំ ២០០៥ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានធ្វើឱ្យប្រសើរឡើង ទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០០៩) ភាពជាដៃគូយុទ្ធសាស្ត្រ (២០២០) និងដល់ខែកុម្ភៈ ឆ្នាំ ២០២៥ ក្លាយទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លក្ខណៈស្រដៀងគ្នាអំពីផលប្រយោជន៍ និងការប្តេជ្ញាចិត្តខាងនយោបាយ គឺជាកត្តាស្នូលសម្រាប់ទំនាក់ទំនងវៀតណាម-នូវែលសេឡង់សម្រេចបានលទ្ធផលបែបនេះ។ ទាក់ទងនឹងសេដ្ឋកិច្ច ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយឈានដល់ជិត ១,៣ ពាន់លានដុល្លារអាមេតិកក្នុងឆ្នាំ ២០២៤។ វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី ១២ របស់នូវែលសេឡង់។ ភាគីទាំងពីរកំពុងធ្វើការឆ្ពោះទៅគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦។ ក្រៅពីសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងទៀតដូចជា ការអប់រំ-បណ្តុះបណ្តាល កសិកម្ម ពលកម្មនិងដឹកជញ្ជូនក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។

ជាមួយ "ផ្លែផ្កាផ្អែម" នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ចំណង់មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរក៏ស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ សហគមន៍​ជន​វៀតណាម នៅនូវែលសេឡង់បច្ចុប្បន្នមានប្រមាណ ១៤.០០០ នាក់ គឺជាស្ពានមិត្តភាពដ៏សំខាន់មួយតភ្ជាប់ប្រទេសទាំងពីរ។ បងប្អូនអាណិកជនវៀតណាម  ក្នុងនោះមានបញ្ញវន្ត អ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រជាច្រើននាក់ តែងតែងាកមកស្រុកកំណើត ដោយមានបំណងចង់រួមចំណែកជាក់ស្តែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ វៀតណាម និងនូវែលហ្សេឡង់ក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពជាមួយគ្នាទៅវិញទៅមកក្នុងយន្តការពហុភាគី ជាពិសេសអាស៊ាន-នូវែលសេឡង់។

សក្តានុពលកិច្ចសហប្រតិបត្តិការបើកទូលាយ

ដោយឈរលើមូលដ្ឋាននៃទំនុកចិត្តនយោបាយ និងទំនាក់ទំនងអភិវឌ្ឍន៍វិជ្ជមានក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងនូវែលសេឡង់នៅតែមានជាច្រើន ដែលជាការវាយតម្លៃរួមរបស់ថ្នាក់ដឹកនាំ អ្នកប្រាជ្ញ និងអ្នកជំនាញនៃប្រទេសទាំងពីរ។ សេដ្ឋកិច្ចត្រូវបានចាត់ទុកថាជាវិស័យសសរស្តម្ភ។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស វៀតណាមកំពុងក្លាយជាគោលដៅទាក់ទាញសម្រាប់អាជីវកម្ម និងអ្នកវិនិយោគនូវែលសេឡង់ បើកចេញឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ ប្រការនេះត្រូវបាន នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon គូសបញ្ជាក់ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់ប្រទេសវៀតណាមក្នុងខែកុម្ភៈឆ្នាំនេះ៖

“វៀតណាមជាតារាកំពុងរះនៅអាស៊ីអាគ្នេយ៍។ តាមពិតទៅ វៀតណាមជាខឿនសេដ្ឋកិច្ចដែលរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ហើយនឹងបន្តដូច្នេះសម្រាប់ទសវត្សរ៍ក្រោយ។ នោះធ្វើឲ្យវៀតណាមក្លាយជាឱកាសកំណើននាំចេញកំពូលសម្រាប់នូវែលសេឡង់។ នៅពេលដែលយើងធ្វើពាណិជ្ជកម្មជាមួយប្រទេសដូចជាវៀតណាម យើងមិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុករបស់យើងរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារកាន់តែច្រើន និងប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាជននូវែលសេឡង់ទៀតផង”។

វៀតណាមបច្ចុប្បន្នមានសេដ្ឋកិច្ចឌីជីថលកើនឡើងជិត ២០% ក្នុងមួយឆ្នាំ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលរីកចម្រើនលឿនបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នូវែលសេឡង់មានជំនាញផ្នែកបញ្ញាសិប្បនិម្មិត ការរួមបញ្ចូលឌីជីថល កសិកម្មបច្ចេកវិទ្យាខ្ពស់ និងថាមពលកកើតឡើងវិញ។ ប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ការបំពេញបន្ថែមនេះបង្កើតឱកាសជាច្រើនដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ លោកស្រី Liz Bell នាយិការប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-នូវែលសេឡង់ បានមានប្រសាសន៍ថា៖ “តាមទស្សនៈរបស់ប្រទេសនូវែលសេឡង់ យើងមានវិស័យម្ហូបអាហារ និងភេសជ្ជៈដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដូច្នេះហើយ ក្រៅពីវិស័យនេះ យើងក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេវាកម្មមួយចំនួនផងដែរ ដូចជាការប្រែប្រួលអាកាសធាតុ ថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ ការអភិវឌ្ឍននិងបច្ចេកវិទ្យា ដែលខ្ញុំគិតថា អាចបំពេញបន្ថែមសម្រាប់ វៀតណាម ហើយយើងនៅតែសម្បូរដោយសក្កានុពលដើម្បីអាចអភិវឌ្ឍន៍បានដែរ”។

ទន្ទឹមនឹងសេដ្ឋកិច្ច ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងដោយតម្លៃរួមក្នុងវិស័យការទូត។ វៀតណាមនិងនូវែលសេឡង់ គឺជាប្រទេសពីរដែលចូលរួមយ៉ាងសកម្មនៅក្នុងស្ថាប័នក្នុងតំបន់ ដោយមានការប្តេជ្ញារួមគ្នាចំពោះច្បាប់អន្តរជាតិ ប្រព័ន្ធពាណិជ្ជកម្មបើកចំហ នសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លក្ខណៈស្រដៀងគ្នានេះបានរួមចំណែកដល់ការកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ ជួយប្រទេសទាំងពីរសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគីជាច្រើន។

ប្រការដែលសំខាន់បំផុតក្នុងបរិបទបច្ចុប្បន្នគឺភាគីទាំងពីរកំណត់វិស័យដែលមានសក្តានុពលបំផុត ហើយអនុវត្តតាមរយៈគម្រោងជាក់ស្តែង។ ទាំងអស់នេះនឹងត្រូវបានពិភាក្សាយ៉ាងពិតប្រាកដក្នុងអំឡុងពេលដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាមរបស់ប្រធានសភានូវែលសេឡង់ Gerry Brownlee ជាក់ជាពុំខាន។ ភាពជាដៃគូកាន់តែស៊ីជម្រៅ និងផ្តោតការយកចិត្តទុកដាក់មិនត្រឹមតែនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុងគ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តរបស់វៀតណាម

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុនសាមស៊ុង អេឡិចត្រូនិក (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

Top