នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុនសាមស៊ុង អេឡិចត្រូនិក (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ អញ្ជើញទទួលជួបលោក Roh Tae Moon នាយកប្រតិបត្តិក្រុមហ៊ុនសាមស៊ុងអេឡិចត្រូនិក (រូបថត៖ VOV)
នាយករដ្ឋមន្ត្រីសង្ឃឹមថា សាមស៊ុង គ្រុបនឹងក្លាយជាដៃគូគួរជាទីទុកចិត្តបានរបស់វៀតណាមក្នុងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចនិងបច្ចេកវិទ្យា; ស្នើឲ្យក្រុមហ៊ុនសាម ស៊ុងគ្រុប បន្តបើកទូលាយការវិនិយោគរបស់ខ្លួននៅវៀត ណាម ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D); ឧបត្ថម្ភវៀតណាមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ជាពិសេសការផលិតបន្ទះឈីបនិងអេឡិចត្រូនិក។ លើកកម្ពស់ការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; ជំរុញការបង្កើនអត្រាធ្វើមូលដ្ឋានីយកម្ម ផ្ទេរបច្ចេកវិទ្យាទៅវៀតណាម ។ល។
រីឯខ្លួនវិញ អគ្គនាយក លោក Roh Tae Moon បានឲ្យដឹងថា សាមស៊ុងវៀតណាមប្តេជ្ញាជានិច្ច រួមដំណើរជាមួយរដ្ឋាភិបាលវៀតណាម និងខិតខំប្រឹងប្រែងដោយឥតឈប់ឈរដើម្បីរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ ជាពិសេស ចាប់តាំងពីដើមឆ្នាំនេះ សាមស៊ុងវៀតណាម បានសហការជាមួយសម្ព័ន្ធក្រុមហ៊ុន បង្កើតក្រុមឆ្លើយតបយ៉ាងឆាប់រហ័ស ដើម្បីបង្កើតដំណើរការស្វែងរកកប្រភពផ្គត់ផ្គង់ជាប្រព័ន្ធ។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះហត្ថលេខាលើស្លាកសញ្ញារំលឹកដល់ការផលិតទូរសព្ទដៃសាមស៊ុង ចំនួន ២ពាន់លានគ្រឿងនៅវៀតណាម៕
ត្រឹមឆ្នាំ ២០២៤ ទុនវិនិយោគសរុបរបស់ សាមស៊ុង នៅក្នុងប្រទេសវៀតណាមកើនឡើងដល់ ២៣,២ ពាន់លានដុល្លារអាមេរិក។ នៅចុងខែមិថុនាឆ្នាំ ២០២៥ រោងចក្រទូរស័ព្ទរបស់ក្រុមហ៊ុន សាមស៊ុង នៅ Bac Ninh និង Thai Nguyen បានឈានដល់ដំណាក់កាលសំខាន់ក្នុងការផលិតទូរស័ព្ទចល័តចំនួន ២ ពាន់លានគ្រឿង បន្ទាប់ពីរយៈពេល ១៦ ឆ្នាំចាប់តាំងពីការចាប់ផ្តើមផលិតមក (ក្នុងឆ្នាំ ២០០៩)៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម