ការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៨ សីហា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) Dong Anh ទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាឯករាជ្យជាតិវៀតណាម (២/កញ្ញា/១៩៤៥ - ២/កញ្ញា/ ២០២៥)
លោកអគ្គលេខាបក្ស To Lam លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ អញ្ជើញចូលរួមក្នុងពិធីបើកការតាំងពិព័រណ៍ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល”។ រូបថត៖ Thong Nhat - VNA
លោកអគ្គលេខាបក្ស តូ ឡឹម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអញ្ជើញចូលរួម ពិធីនេះ។ ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
នេះជាការតាំងពិពណ៌ដ៏ធំបំផុតតាំងពីមុនមក ដោយមានការចូលរួមពីក្រសួង ស្ថាប័នមជ្ឈិមចំនួន ២៨ មូលដ្ឋានចំនួន ៣៤ និងសហគ្រាស សម្ព័ន្ធក្រុមហ៊ុន សេដ្ឋកិច្ចធំៗចំនួន ១១០ ជាមួយនឹងស្តង់តាំងបង្ហាញជាង ២៣០ ស្តង់។ ពិព័រណ៍នេះ បានឧទ្ទេសនាមអំពីសមិទ្ធិផលលើវិស័យ៖ ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ការវិនិ យោគ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ សុខាភិបាល បរិស្ថាន ភូមិសិប្ប កម្មប្រពៃណី ផលិតផល OCOP ការពារជាតិ សន្តិសុខ កិច្ចការបរទេស... ដោយឆ្លុះ បញ្ចាំងយ៉ាងរស់រវើកនូវសមិទ្ធិផលលេចធ្លោក្នុងអំឡុង "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" របស់ប្រជាជាតិវៀតណាម។ អញ្ជើញថ្លែងសុន្ទរកថាបើក ការតាំងពិព័រណ៍ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“ការតាំងពិព័រណ៍ក៏ជា "សាលារៀនដ៏រស់រវើក" ដែលមានការរួមបញ្ចូលគ្នាដោយ សុខដុមរមនារវាងភាពប្រពៃណី និងភាពទំនើប នាំប្រវត្តិសាស្ត្រកាន់តែជិតស្និទ្ធ ងាយ ខិតជិត ដើម្បីឱ្យមនុស្សជំនាន់បច្ចុប្បន្ន យល់ដឹងកាន់តែច្បាស់អំពីប្រភពដើម ការ លះបង់ដ៏ធំធេង និងសមិទ្ធិផលរបស់ដូនតាជំនាន់មុន; អាស្រ័យហេតុនេះ បន្ថែមកម្លាំង ចលករ បំផុសគំនិត និងបណ្តុះនូវសេចក្តីប្រាថ្នា ដើម្បីនាំប្រទេសជាតិ ឈានចូលយុគ សម័យថ្មីយ៉ាងរឹងមាំ ដែលជាយុគសម័យនៃការស្ទុះឈានទៅមុខប្រកបដោយភាព ខ្លាំងមាំមួន អរិយធម៌ វិបុលភាព និងប្រកៀកស្មាជាមួយមហាអំណាចពិភពលោក”។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងសុន្ទរកថាបើក ការតាំងពិព័រណ៍។ (រូបថត៖ VNA)
គណៈប្រតិភូចូលរួមពិធីបើកការតាំងពិពណ៌ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល" ។ រូបថត៖ VNA
ការតាំងពិព័រណ៍នេះត្រូវបានរចនាឡើងតាមបែបវិទ្យាសាស្ត្រ ទំនើប និងវិជ្ជាជីវៈ ដោយមានរបៀបបង្ហាញគួរអោយចាប់អារម្មណ៍តាមរយៈមធ្យោបាយ និងទម្រង់ជា ច្រើន។ វត្ថុ រូបភាព និងឯកសារត្រូវបានបង្ហាញដោយប្រើបច្ចេកវិទ្យាទំនើប (3D ការពិតនិម្មិត សោតទស្សន៍ពហុព័ត៌មាន បញ្ញាសិប្បនិមិត្ត។ល។) ដែលនាំមកនូវរូបភាព ជាក់ស្តែង និងជម្រៅវប្បធម៌នៃប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា៖
“ការតាំងពិព័រណ៍លើកនេះមិនត្រឹមតែបង្ហាញពីសមិទ្ធិផលដែលសម្រេចបាន ប៉ុណ្ណោះទេ ថែមទាំងគឺជាសក្ខីភាពដ៏រស់រវើកនៃសក្ដានុពលដ៏ធំធេងអំពីឧស្សាហកម្ម វប្បធម៌ ឧស្សាហកម្មកម្សាន្ត និងភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម អំពីការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនា និងប្រសិទ្ធភាពនៃខ្លឹមសារ នយោបាយ សេដ្ឋកិច្ច ប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ ជាមួយនឹងរបៀបបង្ហាញទំនើប និងទាក់ទាញ បញ្ជាក់ពីតម្លៃនៃវប្បធម៌វៀតណាម សក្ដានុពលពាណិជ្ជកម្មនៃផលិត ផលច្នៃប្រឌិតរបស់វៀតណាម រួមចំណែកជំរុញការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរ ភាពរបស់ប្រទេសជាតិ”។
ការតាំងពិព័រណ៌នេះបើកដោយឥតគិតថ្លៃដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥៕
ផលិតផលការពិតនិម្មិតរបស់ក្រុមហ៊ុន Sun Group ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសាធារណជន។ រូបថត៖ Tat Son / VNP
ប្រជាជនទទួលបានបទពិសោធន៍ពីការតាំងពិព័រណ៌ “៩៥ ឆ្នាំនៃទង់បក្សបំភ្លឺផ្លូវ”។ រូបថត៖ Tat Son / VNP
សិប្បការិនីសេរ៉ាមិក Chu Dau Hai Duong បង្ហាញពីបច្ចេកទេសគូរលំនាំលើសេរ៉ាមិច ក្នុងការតាំងពិព័រណ៍។ រូបថត៖ Tat Son / VNP
កន្លែងតាំងពិព័រណ៍របស់ក្រុមហ៊ុនអគ្គីសនីវៀតណាមគ្រុប ។ រូបថត៖ Tat Son / VNP
កន្លែងតាំងពិព័រណ៍មនុស្សយន្តរបស់ Vingroup។ រូបថត៖ Tat Son / VNP
កន្លែងតាំងពិព័រណ៍របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ រូបថត៖ Tat Son / VNP
តាម VOV5 - វិទ្យុសម្លេងវៀតណាម