• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ដាក់តាំងបង្ហាញនូវព្រឹត្តិការណ៍គួរឲ្យមោទនភាពចំនួន ៨០ ក្នុងកន្លែងតាំងពិព័រណ៍ពិសេសមួយ

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ហាណូយ) បានបើកការតាំងពិព័រណ៍សមិទ្ធិផលរបស់ប្រទេសជាតិ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ដោយប្រធានបទ “៨០ឆ្នាំនៃដំណើរ ឯករាជ្យ - សេរីភាព - សុភមង្គល”។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son អញ្ជើញទៅទស្សនាកន្លែងតាំងពិព័រណ៍របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។ រូបថត៖ Minh Quyet - VNA

នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (ហាណូយ) បានបើកការតាំងពិព័រណ៍សមិទ្ធិផលរបស់ប្រទេសជាតិ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា ដោយប្រធានបទ “៨០ឆ្នាំនៃដំណើរ ឯករាជ្យ - សេរីភាព - សុភមង្គល”។ កន្លែង​តាំងពិព័រណ៌របស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) ឧទ្ទេសនាមអំពីដំណើរ ៨០ ឆ្នាំនៃការបង្កើត កសាង អភិវឌ្ឍ និងដំណើរការជាមួយប្រទេសជាតិ។

ដោយប្រធានបទ “ព្រឹត្តិការណ៍គួរឲ្យមោទនភាព” កន្លែងតាំងពិព័រណ៌របស់ VNA ត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីបង្ហាញសមិទ្ធិផលប៉ុណ្ណោះទេ ថែមទាំងរៀបរាប់អំពីដំណើរការមួយទៀតផង ។ តាមនោះ VNA បង្ហាញ ឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ តាមរយៈព្រឹត្តិបត្រព័ត៌មាន រូបភាព និងវត្ថុបុរាណ ដោយបញ្ជាក់ពីជំហររបស់ខ្លួនជាប្រភពព័ត៌មានសំខាន់ និងផ្លូវការរបស់ប្រទេស ក្នុងរយៈពេល៨០ ឆ្នាំកន្លងមកនេះ។

លោករដ្ឋមន្ត្រី និងប្រធានខុទ្ទកាល័យរដ្ឋាភិបាល Tran Van Son អញ្ជើញទៅទស្សនាកន្លែង​តាំងពិព័រណ៍របស់ VNA ។ រូបថត៖ Minh Quyet - VNA

លោករដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Nguyen Manh Hung អញ្ជើញទៅទស្សនាកន្លែង​តាំងពិព័រណ៍របស់ VNA ។ រូបថត៖ Thanh Tung - VNA

លោករដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម Nguyen Hong Dien អញ្ជើញទៅទស្សនាកន្លែង​តាំងពិព័រណ៍របស់ VNA ។ រូបថត៖ Minh Quyet - VNA

តុ​ដាក់តាំងបង្ហាញកាសែត សៀវភៅរបស់ VNA។ រូបថត៖ Tat Son -VNP

ជ្រុងមួយតាំងពិព័រណ៌ណែនាំអំពីដំណើរ ៨០ ឆ្នាំនៃការបង្កើត កសាង អភិវឌ្ឍ និងរួម​ដំណើរជាមួយប្រទេសរបស់ VNA ជាមួយនឹងសារនូវ "ប្រភពព័ត៌មានផ្លូវការ - ចរន្តព័ត៌មានសំខាន់" ។ រូបថត៖ Tat Son -VNP 

ប្រជាជន​ទទួល​បាន​បទពិសោធន៍ mini game ​នៅ​កន្លែង​តាំង​ពិព័រណ៍​របស់ VNA ។ រូបថត៖ Tat Son -VNP 

អគ្គនាយិការង VNA លោកស្រី Nguyen Thi Su បានឲ្យដឹងថា៖ ដោយមានការចូលរួមពី VNA ទាំងមូល កន្លែងតាំងពិព័រណ៌របស់ VNA ផ្តល់ប្រភពព័ត៌មានដ៏សម្បូរបែបក្នុងទម្រង់ជាច្រើន ជាមួយ​រូបថតជាង ២០០ និងវត្ថុបុរាណរាប់សិប ដែលជាប់ទាក់ទងនឹងដំណើរការការងាររបស់អ្នកយកព័ត៌មាន VNA ជាច្រើនជំនាន់។

ភាពលេចធ្លោនៅក្នុងកន្លែងតាំងពិពណ៌របស់ VNA គឺផែនដី ដែល​ដាក់តាំងកណ្តាល ជានិមិត្តរូបនៃប្រព័ន្ធអេកូឡូស៊ីព័ត៌មានដ៏ទូលំទូលាយ និងសេចក្តីប្រាថ្នាចង់ទៅកាន់ពិភពលោករបស់ VNA ៕

អនុវត្ត៖ ង៉ឹនហា

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ ៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៍សមិទ្ធិផលជាតិ "៨០ ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល"៖ សក្ខីភាពដ៏រស់រវើកនៃភាពច្នៃប្រឌិតរបស់ប្រជាជនវៀតណាម

ការតាំងពិព័រណ៌សមិទ្ធិផលជាតិ “៨០ឆ្នាំនៃដំណើរឯករាជ្យ - សេរីភាព - សុភមង្គល” បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ២៨ សីហា នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ (VEC) Dong Anh ទីក្រុងហាណូយ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាឯករាជ្យជាតិវៀតណាម (២/កញ្ញា/១៩៤៥ - ២/កញ្ញា/ ២០២៥)

Top